ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៨ កីឡាករប្រដាល់ លោក អេ រដ្ឋា បានជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏តក់ស្លុតមួយ ខណៈពេលដែល លោក បានកំពុងតែជិះម៉ូតូ ត្រឡប់មកផ្ទះវិញ។ ក្នុងនោះផងដែរ កីឡាករប្រដាល់រូបនេះ បានរងរបួស យ៉ាងធ្ងន់ធ្ងរ បែកផ្លោកនោម បែកពោះវៀន ដាច់សសៃឈាមក្រលៀន រួចក៏ត្រូវវះកាត់ក្រលៀន ថែមទៀតផង នេះបើតាមការបង្ហោះវីដេអូ លោក អេ ភូថង ដែលជាគ្រូរបស់ លោក អេ រដ្ឋា។

មកទល់នៅនឹងពេលនេះ រូបលោក មិនទាន់បាន ដឹងខ្លួន នោះទេ ដោយកីឡាករប្រដាល់រូបនេះ បានសន្លប់ តាំងពីថ្ងៃកើតហេតុ មកម៉្លេះ ជាពិសេស ព្រមទាំងបាត់បង់ឈាម យ៉ាងច្រើន ថែមទៀតផង ។

ជាមួយគ្នានេះដែរ គេសង្កេតឃើញមានបណ្ដាមិត្តរួមសង្វៀន បានបង្ហោះថា៖

« បែកផ្លោកនោម បែកពោះវៀន ដាច់សសៃរឈាមក្រលៀនរួចក៏ត្រូវវះកាត់ក្រលៀន ហើយទាំងខ្លួនកំព្រាឳពុកម្ដាយ សុខចិត្តដើរសាត់ឆ្ងាយមកប្រឡូកលើសង្វៀនដើម្បីបានលុយមកចិញ្ចឹមខ្លួន និង បងប្អូនព្រោះតែជីវភាពក្រីក្រតែពេលនេះសង្ឃឹមអីទៀត កីឡាករប្រដាល់ អេ រដ្ឋា ជួបគ្រោះថ្នាក់ចរាចណ៍កាលពីយប់មិញ នៅច្បារអំពៅ ទល់មុននិង បុរីលុចសារី មិនត្រឹមតែបុកទេ គឺថែមទាំងថយកិនថែមទៀតផង បងប្អូនអើយ ជួយ share ផងបងប្អូនអាណិតគាត់ណាស់ អ្នកហាត់ជាមួយគ្នាទាំងអស់ពេលនេះទប់ទឹកភ្នែកមិនជាប់ទេ 096 9241493/086 682701 » ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ 

កីឡាករ អេ រដ្ឋា
កីឡាករ អេ រដ្ឋា
កីឡាករ អេ រដ្ឋា
កីឡាករ អេ រដ្ឋា
គ្រូរបស់​កីឡាករ អេ រដ្ឋា
កីឡាករ អេ រដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]