ភ្នំពេញ៖ ក្រុមហ៊ុនអុិនធឺណិត Today Communication គឺជាក្រុមហ៊ុនផ្តល់សេវាអុិនធឺណិត ប្រកបដោយគុណភាព ភាពជឿទុកចិត្ត និងភាពពេញចិត្តរបស់អតិថិជន បានចាប់ផ្តើមដំណើរការប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ ២០១៦។ ចាប់តាំងពីប្រតិបត្តិការរបស់ខ្លួនកន្លងមក ក្រុមហ៊ុនទទួលបានការគាំទ្រយ៉ាងច្រើនពីបណ្តាក្រុមហ៊ុន និងសហគ្រាសជាច្រើន នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងតាខ្មៅ ទៅលើសេវាប្រកបដោយគុណភាពរបស់ខ្លួន។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការយ៉ាងច្រើនពីសំណាក់អតិថិជនរបស់ខ្លួនក្រុមហ៊ុនអុិនធឺណិត Today Communication បានសម្រេចពង្រីកបណ្តាញចែកចាយរបស់ខ្លួនទៅកាន់ខេត្តក្រុងចំនួន ៤ បន្ថែមលើទីតាំង ដែលក្រុមហ៊ុនកំពុងប្រតិបត្តិការដូចជា ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងក្រុងបាវិត។ 

Today Communication

លោក ចន្ធី សុធន ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនអុិនធឺណិត Today Communication មានប្រសាសន៍ថា៖

«នេះគ្រាន់តែជាដំណាក់កាលទី១ប៉ុណ្ណោះ ក្នុងការពង្រីកបណ្តាញចែកចាយទៅតាមបណ្តាខេត្តក្រុងផ្សេងៗ។ ក្រុមហ៊ុនក៏កំពុងតែត្រៀមពង្រីកទៅតាមបណ្តាខេត្តក្រុងផ្សេងទៀតក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ ព្រោះយើងមានធនធានមនុស្សពូកែៗជាច្រើន ហើយផ្នែកខាងឧបករណ៍បច្ចេកទេសក៏បានត្រៀមរួចរាល់ផងដែរ»។
កម្មវិធីសន្និសីទសារព័ត៌មាន

លោក ស៊ុយ ចន្ធា ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុនអុិនធឺណិត Today Communication ក៏បានបញ្ជាក់ថា៖

«យើងទទួលបានសំនួរ ក៏ដូចជាសំណូមពរពីអតិថិជនជាច្រើនសម្រាប់បណ្តាញចែកចាយតាមបណ្តាខេត្តក្រុងផ្សេងៗ ហើយពេលនេះយើងខ្ញុំសប្បាយចិត្តដែលបានបំពេញតាមតម្រូវការរបស់អតិថិជន ដែលបានផ្តល់សេចក្តីទុកចិត្ត មកលើយើងខ្ញុំ។ ដើម្បីជាកាដូចំពោះការពង្រីកបណ្តាញចែកចាយនេះក្រុមហ៊ុននឹងមានជាកាដូបញ្ចុះតម្លៃរហូតដល់ទៅ ៩៩.៩៩ ដុល្លារក្នុងមួយឆ្នាំ ដល់បណ្តាក្រុមហ៊ុន និងសហគ្រាសទាំងឡាយណា ដែលបានតភ្ជាប់ជាមួយបណ្តាញអុិនធឺណិតរបស់យើងខ្ញុំចំនួន ៩៩ អតិថិជនដំបូងប៉ុណ្ណោះ»។

លោក ចន្ធា បានបន្ថែមថា អតិថិជនទាំងអស់អាចជ្រើសរើសកញ្ចប់សេវាអុិនធឺណិតផ្សេងៗតាមតម្រូវការ ដែលបច្ចុប្បន្នក្រុមហ៊ុនមានសេវាអុិនធឺណិត ៤ ធំៗជាចំបងដូចជា៖ 

- ទី ១: Dedicated Broadband Internet (DBI) ជាដំណោះស្រាយអុិនធឺណិតសម្រាប់សហគ្រាស ឬអង្គភាពដែលមានការប្រើប្រាស់ច្រើន និងមានតម្រូវការល្បឿនលឿន។
- ទី ២: Business Broadband Internet (BBI) ជាដំណោះស្រាយអុិនធឺណិតសម្រាប់អាជីវកម្ម។
- ទី ៣: Today xFast ជាដំណោះស្រាយអុិនធឺណិត ដែលមានល្បឿនធំជាកញ្ចប់សម្រាប់តម្រូវការអាជីវកម្មនានា។
- និងទី ៤: Today Fiber ជាដំណោះស្រាយអុិនធឺណិតសម្រាប់គេហដ្ឋាន។ លើសពីនេះក៏មានជាកញ្ចប់សេវាផ្សេងៗទៀតដូចជា Dark Fiber, Layer-2 VPN (DPLC), Today Co-Location និង Value Added Services។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 023/070215577 ឬតាមរយៈ Facebook Messenger “TODAY ISP” ឬគេហរទំព័រ www.today.com.kh

កម្មវិធីសន្និសីទសារព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]