ចិន៖ ដំណឹងដ៏ក្តៅគគុក របស់តារាសម្តែងស្រីដ៏ល្បី នាង Yang Mi និងស្វាមី បានប្រកាសលែងលះគ្នាជាសារធាណៈ កាលពីថ្ងៃទី២២ ខែធ្នូ ក្រោយស្រលាញ់គ្នាអស់រយៈពេលជិត៥ឆ្នាំ ដែលដំណឹងនេះ បានធ្វើឲ្យ មហាជន មានការភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថាពួកគេ ឈានដល់ដំណាក់កាលនេះ។

ក្នុងនោះ ខ្វះតែប៉ុន្មានថ្ងៃទៀត ក៏ដល់ខួបអាពាហ៍ពិពាហ៍របស់ ពួកគេផងដែរ នៅក្នុងថ្ងៃទី៨ ខែមករា តែមិនទាន់បានដល់ផង ពួកគេក៏បានបែកគ្នាបាត់ ដោយបានបន្សល់នូវកូនមួយ ដ៏ស្រស់ស្អាត ជាចំណងដៃអាពាហ៍ពិពាហ៍។

បើងាកបកក្រោយបន្តិច កាលពីនាង រៀបការ គឺខាងស្វាមី បានរៀបចំពិធីយ៉ាងអធិកអធមបំផុត នៅកោះបាលី ដែលនៅពេលនោះ លោកបានចំណាយប្រាក់ទៅដល់១.៣លានដុល្លារឯណោះ។ ជាពិសេស ក្រោយរៀបការហើយ លោកHawick បានមើលថែនាង ដូចជាព្រះនាង មិនឲ្យទាស់ចិត្ត និងតែងតែប្រាប់អ្នកកាសែតថា នាងស្រស់ស្អាតបំផុតសម្រាប់លោក។

ប៉ុន្តែយូរៗទៅ អារម្មណ៍កាន់តែប្រួលប្រែ និងការនៅឆ្ងាយពីគ្នាទៀត ព្រោះតែគន្លាតការងារ និងការថតកុន ធ្វើឲ្យពួកគេ កាន់តែដកចិត្តពីគ្នា ខ្វះភាពផ្អែមល្ហែមនឹងគ្នា។ រហូតនៅថ្ងៃទី២២ខែធ្នូ កន្លងទៅ ពួកគេ ក៏ព្រមសម្រេចចិត្ត ប្រកាសថា ពួកគេ បានលែងលះគ្នា ចប់សព្វគ្រប់តែម្តង។

យ៉ាងណាមិញ នៅពេលនេះ គ្រប់យ៉ាងបន្សល់ត្រឹមរូបថតផ្អែមល្ហែម របស់ពួកគេតែប៉ុណ្ណោះ តែសម្រាប់អ្នកទាំងពីរ ក៏បានក្លាយជា អ្នកដទៃទៅហើយ៕

ដូច្នេះទៅមើលរូបថតពីមុនៗរបស់ពួកគេ ទាំងអស់គ្នា៖ 

រូបថតកាលពូកគេស្វីតជាមួយគ្នា
រូបថតកាលពូកគេស្វីតជាមួយគ្នា
រូបថតកាលពូកគេស្វីតជាមួយគ្នា
រូបថតកាលពូកគេស្វីតជាមួយគ្នា
រូបថតកាលពូកគេស្វីតជាមួយគ្នា
រូបថតកាលពូកគេស្វីតជាមួយគ្នា
រូបថតកាលពូកគេស្វីតជាមួយគ្នា
រូបថតកាលពូកគេស្វីតជាមួយគ្នា
រូបថតកាលពូកគេស្វីតជាមួយគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]