កូរ៉េ៖ តារាសម្តែងកញ្ញាម៉ាក សែនសូនីតា ហៅតូតា មិនត្រឹមតែជាតារាមួយរូបដែលមានឈ្មោះបោះសម្លេង នៅក្នុងវិស័យសិល្បៈនោះទេ តែនាងគឺជាថៅកែស្រីវ័យក្មេង បើកហាងលក់អាហារជាច្រើនកន្លែង មិនត្រឹមតែប៉ុណ្ណោះ ជីវិតឯកជនរបស់នាងកាន់តែហាយសូរ និងឡូយឆាយកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

មកទល់នឹងពេលនេះ ឃើញថាតារាស្រីមាឌតូច គួរឲ្យស្រលាញ់រូបនេះ តែងតែធ្វើដំណើរដើរលេងនៅក្រៅប្រទេសជាច្រើន ក្នុងមួយឆ្នាំៗ ដែលជាក់ស្តែងជិតផុតឆ្នាំ២០១៩នេះ នាងក៏បានធ្វើដំណើរទៅ​ ប្រទេសកូរ៉េដើម្បីធ្វើការឆ្លងឆ្នាំនៅទីនោះ យ៉ាងសប្បាយរីករាយ។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ខណៈពេលដែលនាង ទៅដល់ប្រទេសកូរ៉េភ្លាម ស្រាប់តែបានជួបជាមួយនឹងតារាកូរ៉េដ៏ល្បីឈ្មោះ សមាជិកក្រុមT-ARA នាង Park Jiyeon ជាលើកដំបូង ដែលមានការថតរូបជាមួយគ្នាបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នា ធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តជាខ្លាំង។

ក្រោយពីបានឃើញបែបនេះអ្នកគាំទ្រជាច្រើន ពិតជារំភើបចិត្តជំនួសនាងដែលបានជួប តារាកូរ៉េរូបនេះ ដោយផ្ទាល់ជាលើកដំបូងបែបនេះ ទន្ទឹមនឹងនេះ ពួកគេក៏បាននាំគ្នាសរសើរពីសម្រស់របស់ពួកគេ ដែលស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មាននោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
សមាជិកក្រុមT-ARA Jiyeon
សមាជិកក្រុមT-ARA Jiyeon
សមាជិកក្រុមT-ARA Jiyeon
តូតា និងសមាជិកក្រុមT-ARA Jiyeon
តូតា និងសមាជិកក្រុមT-ARA Jiyeon
តូតា និងសមាជិកក្រុមT-ARA Jiyeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា