ការស្រាវជ្រាវថ្មីដោយប្រើប្រាស់ថ្នាំប្រឆាំងជំងឺមហារីកពីរប្រភេទផ្សេងគ្នារួមបញ្ចូល ដើម្បីបង្កើតបានជាថ្នាំមួយប្រភេទ ដែលគេរកឃើញថាមានឥទ្ធិពលបញ្ឈប់ និង បង្អាក់ការលូតលាស់នៃកោសិកាមហារីកពោះវៀនធំ។

អត្រាសង្ឃឹមរស់នៃជំងឺមហារីកពោះវៀនធំដែលបានរីករាលដាលទៅផ្នែកផ្សេងទៀតមានកម្រិតទាបណាស់។ ពោលគឺភាគរយក្នុងចំណោមអ្នកជំងឺមហារីកពោះវៀនធំអាចមានត្រឹមអ្នកជំងឺម្នាក់គត់ដែលអាចពន្យាអាយុរហូតបានដល់ ៥ឆ្នាំ។

ទោះមានថ្នាំប្រើប្រាស់ក៏ត្រឹមអាចជួយកាត់បន្ថយល្បឿនវិវឌ្ឍកោសិកាមហារីកតែប៉ុណ្ណោះ ហើយកោសិកាកាចនៅតែមានសកម្មភាពនៃការវិវឌ្ឍន៍ខ្លួនវាដដែល។

សាស្ត្រាចារ្យ Richard Goldberg ប្រធាននៃវិទ្យាស្ថានប្រយុទ្ធប្រឆាំងជំងឺមហារីកនៃសាកលវិទ្យាល័យ West Virginia សហរដ្ឋអាមេរិក បានព្យាយាមស្វះស្វែងរកវិធីសាស្ត្រថ្មីព្យាបាលជំងឺនេះ។ ជាលទ្ធផលគេបានបង្កើតថ្នាំប្រភេទថ្មី ដែលអាចបញ្ឈប់ ឬកាត់បន្ថយល្បឿននៃការវិវឌ្ឍន៍របស់កោសិកាមហារីកពោះវៀនធំបាន។

គេបានរួមបញ្ចូលប្រភេទថ្នាំព្យាបាលជំងឺមហារីក FOLFIRI ជាមួយថ្នាំមួយប្រភេទទៀត Regorafenib។ បន្ទាប់ពីការតេស្តសាកល្បងលើសំណាកដែលជាអ្នកជំងឺមហារីកពោះវៀនធំចំនួន ១៨១នាក់ដែលមានដុំសាច់មិនអាចយកចេញបានតាមការវះកាត់ និងរាលដាលទៅផ្នែកផ្សេងនៃរាងកាយរួចមក  គេបានបែងចែកសំណាកទាំងនោះជាពីរក្រុម ដោយមួយក្រុមប្រើប្រាស់ថ្នាំប្រភេទថ្មី  (ការលាយរវាង FOLFIRI និង Regorafenib) ហើយមួយក្រុមទៀតប្រើប្រាស់ FOLFIRI ត្រឹមមួយមុខប៉ុណ្ណោះ។

ជាលទ្ធផលសំណាកដែលត្រូវបានតេស្តជាមួយថ្នាំប្រភេទថ្មី បង្ហាញថាកោសិកាមហារីកត្រូវបានបង្អាក់ការលូតលាស់ និងមានសភាពរួញ។ របកគំហើញនេះនឹងក្លាយជាគន្លឹះដ៏សំខាន់ខ្លាំងដល់ការព្យាបាលជំងឺមហារីកពោះវៀនធំនៅពេលអនាគត៕

កោសិកាមហារីក
ការពិសោធន៍នៅក្នុងមន្ទីរពិសោធន៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]