រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ស្លៀក​សម្លៀក​បំពាក់​ឯកសណ្ឋាន​ជាសិស្ស​សាលា​បាន​រង​របួស​ ធ្ងន់ធ្ងរ ខណៈ​ពេល​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ដ​ឈប់​​ចត​នៅ​ចិញ្ចើម​ផ្លូវ​អត់​មាន​​ ដាក់​ភ្លើង​សញ្ញា កាល​​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ មីនា នៅ​តាម​ផ្លូវ​លេខ​២២៥ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌ​ទួលគោក ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​អាយុ​ប្រហែល​២០​ឆ្នាំ ជិះ​ម៉ូតូ​ឌ្រីមសេ​១២៥ ស៊េរី​២០០៩ ពណ៌​ខ្មៅ តាម​ផ្លូវ​លេខ​២២៥ ពី​ត្បូង​ទៅ​ជើង ខណៈ​​មក​​ដល់​ចំណុច​កើតហេតុ​បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ដ​លែន​រ៉ូ​វែ​រ ពណ៌​ឈាម​ជ្រូក ចត​នៅ​ចិញ្ចើម​ផ្លូវ បណ្ដាល​​ឱ្យ​ដួល​បែក​មាត់​ហូរ​ឈាម​សន្លប់​ឈឹង​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​រថយន្ដ​សង្គ្រោះ ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ប៉ុន្ដែ​​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​ក៏​បញ្ជូន​បន្ដ​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ រថយន្ដ​និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ អធិ​ការ​ដ្ឋាន​​ខណ្ឌទួលគោក​រង់ចាំ​ធ្វើការ​ដោះស្រាយ​បន្ដ​ទៀត៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]