វៀតណាម៖ កាលពីពេលថ្មីៗកន្លងទៅនេះ នារីម្នាក់បានចែករំលែករឿងពិតទាក់ទងទៅនឹងការវះកាត់ កែសម្ផស្សនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្កឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។

អ្នកនាង Huyen អាយុ ២៨ ឆ្នាំមកពីទីក្រុងហូជីមិញ បានផ្លាស់ប្តូរជីវិតទាំងស្រុង ក្រោយពីកែសម្ផស្ស ព្រោះពីមុនមនុស្សភាគច្រើនតែងសើចចំអកថានាងមានមុខមាត់ និងរូបរាងអាក្រក់។ ជាក់ស្តែង ប្តីរបស់នាង និងក្រុមគ្រួសារខាងប្រុសមិនពេញចិត្តនាងទេ ព្រោះពួកគេគិតថានាងមានមុខមាត់អាក្រក់ បើទោះបីជានាងបានបង្កើតកូនស្រីម្នាក់ឱ្យពួកគេក៏ដោយ។

ក្រោយមកពួកគេក៏ឈ្លោះគ្នា ហើយក៏បានលែងលះគ្នា។ បន្ទាប់ពីឈឺចិត្តខ្លាំងពេក នាងក៏បានសន្យាថានឹងផ្លាស់ប្តូរជីវិតរបស់នាង។ ចាប់តាំងពីពេលនោះមក នាងក៏បានផ្ញើកូនស្រីឱ្យម៉ាក់របស់នាងមើល ហើយនាងខិតខំធ្វើការ និងទៅមើលកូនស្រីតែពេលចុងសប្តាហ៍ប៉ុណ្ណោះ។ នាងចាប់ផ្តើមសន្សំលុយដើម្បីកែសម្ផស្ស ពីព្រោះនាងជឿជាក់ថានេះគឺជាគន្លឹះតែមួយគត់ដែលអាចផ្តាស់ប្តូរជីវិតរបស់នាងបាន។

ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ នាងបានចំណាយប្រាក់អស់ ១០០ លានដុង (ជាង ៤,៣០០ ដុល្លារ) សម្រាប់ធ្វើការវះកាត់ កែសម្ផស្សនេះ។

នាងបាននិយាយថា «ដោយសារតែខ្ញុំមិនមានលុយច្រើន ទើបខ្ញុំត្រូវធ្វើការដោយមិនបានសម្រាកអ្វីច្រើនទេ បន្ទាប់ពីវះកាត់រួច។ ខ្ញុំនៅចាំបានថានៅថ្ងៃទី៣ បន្ទាប់ពីវះកាត់ដើមទ្រូងរូច ខ្ញុំមានការឈឺចាប់ជាខ្លាំង តែខ្ញុំនៅតែទ្រាំ ទៅធ្វើការ ហើយពេលនោះគឺជាពេលដែលឈឺចាប់បំផុតនៅក្នុងជីវិតរបស់ខ្ញុំ។»

ដំបូងឡើយម៉ាក់របស់ Huyen មានការព្រួយបារម្ភអំពីសុខភាពរបស់នាង និងមិនគាំទ្រនូវការកែសម្ផស្សនេះទេ ក្រោយមកបន្ទាប់ពីឃើញការផ្លាស់ប្តូររបស់កូនស្រី គាត់ក៏ចាប់ផ្តើមគាំទ្រនូវការសម្រេចចិត្តមួយនេះ។

ជាក់ស្តែងការកែសម្ផស្សមួយនេះពិតជាអស្ចារ្យ និងផ្លាស់ប្តូរជីវិតរបស់នាងពិតមែន ហើយសូម្បីតែអតីតប្តីរបស់នាងក៏មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលលោកជួបនាងម្តងទៀតផងដែរ។

បន្ថែមពីនេះទៀត នាងបានបង្ហើបឱ្យដឹងថា មុខមាត់ និងរូបរាងថ្មីនេះបានផ្តល់ជំនឿចិត្តដល់នាង និង ជួយការងារនាងជាច្រើន ហើយបច្ចុប្បន្ននាងរីករាយនូវមុខមាត់ថ្មីនេះ ហើយនាងគ្រោងនឹងវះកាត់កែច្រមុះបន្ថែមទៀតនាពេលអនាគត៕  

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនារូបថតខាងក្រោម៖

អ្នកនាង Huyen
អ្នកនាង Huyen
អ្នកនាង Huyen
អ្នកនាង Huyen
អ្នកនាង Huyen
អ្នកនាង Huyen
អ្នកនាង Huyen
អ្នកនាង Huyen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]