កូរ៉េខាងត្បូង៖ ទីបំផុតពាក្យសម្តីរិះគន់ និងសង្រ្គាមទឹកមាត់របស់បណ្តាអ្នកនិយមលេងបណ្តាញសង្គមទាំងប៉ុន្មាន ត្រូវបានបញ្ចប់ជាមួយនឹង ការសម្តែងយ៉ាងអស្ចារ្យ របស់ក្រុមតារាចម្រៀងលំដាប់ជួរមុខ Blackpink កាលពីយប់មិញនេះ។

គួរឲ្យដឹងថា កាលពីរាត្រីថ្ងៃទី២៥ ខែធ្នូ ដែលត្រូវជាថ្ងៃបុណ្យណូអ៊ែល ពីម្សិលមិញនេះ ក្រុមចម្រៀងនារី Blackpink ក៏ដូចជាក្រុមតារាKpopល្បីៗជាច្រើនដួងទៀត ត្រូវបានអញ្ជើញទៅសម្តែង នៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីធំប្រចាំឆ្នាំ របស់ទូរទស្សន៍ប៉ុស្តិ៍ SBS «Gayo Daejun ២០១៨»។

យ៉ាងណាមិញ ការសម្តែងរបស់ក្រុម Blackpink បានធ្វើឲ្យទស្សនិកជនគ្រប់គ្នា លាន់មាត់មិនសរសើរមិនបាន ជាមួយនឹងការសម្តែងដែលពោរពេញទៅដោយ ថាមពលនិងភាពជឿជាក់។ 

មិនត្រឹមតែប៉ុណ្ណោះ គេក៏បានចាប់អារម្មណ៍ជាពិសេស ទៅលើការសម្តែងរបស់តារាស្រី Jennie ផងដែរ ដែលនាងបានលើកយកនូវបទចម្រៀង «Solo» មកសម្តែងបើកក្បាលជាមួយនឹងក្បាច់រាំយ៉ាងរស់រវើក ថែមទាំងច្រៀងសម្លេងផ្ទាល់មាត់ថែមទៀតផង៕

ដូចនេះចង់ដឹងថា ការសម្តែងរបស់ក្រុម Blackpink អស្ចារ្យយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោម៖

Blackpink សម្តែងយប់មិញ
Blackpink សម្តែងយប់មិញ
Jennie
Lisa
Rose
Jisoo
Blackpink សម្តែងយប់មិញ
Blackpink សម្តែងយប់មិញ
Blackpink សម្តែងយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]