កូរ៉េខាងត្បូង៖ ថ្មីៗនេះតារាសម្តែងស្រី Min Hyo Rin បានចូលរួមនៅក្នុងកម្មវិធី Fan Sign មួយ យ៉ាងណាមិញ រូបរាងបច្ចុប្បន្នរបស់នាង បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណែតជាច្រើន បានលាន់មាត់ថា នាងមើលទៅហាក់បីដូចជាឡើងទម្ងន់ច្រើនណាស់ តាំងពីរៀបការជាមួយនឹង ស្វាមីជាទីស្រលាញ់ Taeyang សមាជិកក្រុម Bigbang មក។
តួយ៉ាង ខណៈចូលរួមក្នុងកម្មវិធីនេះ អ្នកនាងMin Hyo Rin បានស្លៀកនូវរ៉ូបសាច់ក្រណាត់ពីខាងក្នុង និងមានអាវធំវែងពណ៌ខ្មៅពីខាងក្រៅ ដែលមួយឈុតនេះ បានធ្វើឲ្យគ្រប់គ្នា មើលទៅកាន់នាងហាក់បីដូចជា ឡើងសាច់ច្រើនពិតមែន។
ប៉ុន្តែទោះជាយ៉ាងណា ពេលត្រឡប់ទៅផ្ទះវិញ តារាស្រី Min Hyo Rin ក៏បានធ្វើការ Live វីដេអូផ្ទាល់នៅលើគណនីអ៊ីនស្តារក្រាមរបស់នាង ជាលើកដំបូង និងបានឆ្លើយតបទៅកាន់ សំណួររបស់ហ្វេនជាច្រើនផងដែរ។
ដោយក្នុងនោះ នាងបាននិយាយថា៖ «ខ្ញុំមិនបានឡើងទម្ងន់នោះទេ។ ខ្ញុំរាងអន់ចិត្តបន្តិចដែរ នៅពេលដែលអ្នកទាំងអស់គ្នា ថាខ្ញុំឡើងទម្ងន់បែបនេះ។ ប៉ុន្តែខ្ញុំពិតជាមិនបានឡើងទម្ងន់ពិតមែន ហើយខ្ញុំក៏មិនដឹងថា ហេតុអ្វីរូបថតចេញមកឃើញធាត់បែបនេះនោះទេ»។ បន្ទាប់ពីនេះ នាងក៏បន្តនិយាយលេងជាមួយអ្នកគាំទ្រ នៅក្នុងវីដេអូ Live ជារឿយៗផងដែរ។
ប៉ុន្តែមិនថាយ៉ាងណា ក៏មានអ្នកគាំទ្រជាច្រើន បានលើកឡើងថា ពួកគេមិនខ្វល់នោះទេ ថាMin Hyo Rin ឡើងទម្ងន់ និងស្រកទម្ងន់នោះ សំខាន់ឲ្យតែនាងសប្បាយចិត្ត និងមានសុខភាពល្អជារៀងរហូតទៅបានហើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]