អាមេរិក៖ នេះជាថ្ងៃដំបូងដែលសិស្សឯកទេសបើកបរយន្តហោះម្នាក់ និងពីឡុតដែលជាគ្រូរបស់គេ ចាប់ផ្តើមបើកបរយន្តហោះធុនតូចមួយ ដើម្បីសិក្សាពីទ្រឹស្តី និងការអនុវត្តជាក់ស្តែងបន្ថែម។ 

ក្នុងអំឡុងពេលហោះហើរ យន្តហោះដែលគ្រូសិស្សទាំងពីរកំពុងបើក  មានភាពរអាក់រអួលខុសប្រក្រតីជាខ្លាំង បណ្តាលឲ្យពួកគេទាំងពីរសម្រេចចិត្តចុះចតយន្តហោះភ្លាមៗលើផ្លូវហាយវេមួយកន្លែងស្ថិតក្នុងរដ្ឋ Alabama។ នេះយោងតាមសារព័ត៌មាន Dailymail ចេញផ្សាយថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨

យន្តហោះដែលបានចុះចតលើផ្លូវ

គួរបញ្ជាក់ថា យន្តហោះធុនតូចមួយគ្រឿងទើបហោះចេញពីអាកាសយានដ្ឋាន Talladega Municipal មិនទាន់បាន៨គីឡូម៉ែត្រស្រួលបួលផង ស្រាប់តែម៉ាស៊ីនមេរបស់វាមានភាពមិនប្រក្រតីមិនដឹងពីមូលហេតុ។ ដោយសារហេតុនេះហើយទើប ពីឡុតទាំងពីរសម្រេចចិត្តជ្រែកផ្លូវហាយវេចុះចតភ្លាមៗតែម្តង។

ហេតុការណ៍នេះបានធ្វើឲ្យអ្នកដំណើរនៅទីនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង។  រំពេចនោះ គ្រួសារមួយដែលជិះឡានលើផ្លូវហាយវេខាងលើ បានឃើញទិដ្ឋភាពផ្ទាល់ ក៏បានទាញទូរស័ព្ទថតយកសកម្មភាពរបស់ពីឡុតទាំងពីរ។ ក្នុងវីដេអូឃ្លីបនោះទៀតសោត ឃើញលោកពីឡុតជាគ្រូដើរលើវាលស្មៅក្បែរដងផ្លូវទៅបត់ជើងតូចយ៉ាងរំភើយផងដែរ។

យោងតាមសារព័ត៌មានដដែលបានឱ្យដឹងថា បុរសឈ្មោះ Jim Williams គឺជាគ្រូបង្រៀនបើកបរយន្តហោះខាងលើ ហើយក៏ជាពីឡុតម្នាក់ដែលមានបទពិសោធន៍បើកបរយន្តហោះអស់រយៈពេល៣៦ឆ្នាំមកហើយដែរ។ 

យោងតាមប្រសាសន៍របស់ពីឡុត Jim បានឲ្យដឹងថា ក្នុងអំឡុងពេលនោះ "ខ្ញុំពិតជាអស់ជម្រើសហើយ។ ខ្ញុំបានហោះទៅជម្រាលផ្លូវខាងឆ្វេងដៃ ដើម្បីរកកន្លែងទីទួលមានសុវត្ថិភាពក្នុងការចុះចតយន្តហោះនេះ" ៕  

មានវីដេអូនៅខាងក្រោម៖

យន្តហោះដែលបានចុះចតលើផ្លូវ
យន្តហោះដែលបានចុះចតលើផ្លូវ
ពីឡុតខាងលើ
យន្តហោះដែលបានចុះចតលើផ្លូវ
យន្តហោះដែលបានចុះចតលើផ្លូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]