តៃវ៉ាន់៖ ជាទូទៅនៅថ្ងៃបុណ្យណូអែល ប្តីប្រពន្ធតែងជួបជុំគ្នាញុំាអី និងទិញរបស់របរជូនគ្នាទៅវិញទៅមកជាដើម តួយ៉ាងដូចជាតារាចម្រៀង Jay Chou អីចឹង លោកបានទទួលកាដូពិសេសដ៏ធំមួយពីភរិយារបស់លោក ដែលធ្វើឱ្យមហាជនជាច្រើនមានការច្រណែននឹងរូបលោកជាខ្លាំង។

កាលពីថ្ងៃសៅរ៍កន្លងទៅ ប្រពន្ធតារាចម្រៀងតៃវ៉ាន់រូបនេះ បានជូនកាដូដ៏ធំមួយជារថយន្ត Lamborghini Urus  តម្លៃជាង ៣២៤,០០០ ដុល្លារឱ្យប្តីសម្លាញ់របស់ខ្លួនក្នុងឱកាសបុណ្យណូអែលឆ្នាំនេះ។

លោក Jay Chou ពិតជារីករាយជាខ្លាំងទើបលោកមិនអាចទ្រាំបាន ក៏បង្ហោះរូបឡាននេះចូលទៅក្នុងគណនី Instagram របស់លោក។ ឡានដ៏ស្រស់ស្អាតនេះគឺជាអំណោយពិសេសសម្រាប់ថ្ងៃបុណ្យណូអែល និងថ្ងៃខួបកំណើតរបស់លោកនៅខែក្រោយនេះ ដែលលោកជិតឈានចូលវ័យ ៤០ ឆ្នាំហើយ។

គួរឱ្យដឹងថា លោក Jay Chou បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកនាង Hannah Quinlivan នៅក្នុងឆ្នាំ ២០១៥ ហើយពួកគេពិតជាស្រលាញ់គ្នាខ្លាំងមែនទែន។ អ្នកនាង Hannah Quinlivan  ជាតារាសម្តែង និងជាតារាបង្ហាញម៉ូតដ៏មានប្រជាប្រិយភាពមួយរូបនៅកោះតៃវ៉ាន់ ហើយលោក Jay Chou  ជាអ្នកស្រលាញ់ឡានបំផុត លោកថែមទាំងមានឡាន Batmobile ដូចជាឡាននៅក្នុងរឿង Batman អីចឹង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖   

Jay Chou និងភរិយា
Jay Chou និងភរិយា
Jay Chou និងភរិយា
Jay Chou និងភរិយា
ឡាន Batmobile របស់ Jay Chou
ឡាន Batmobile របស់ Jay Chou
ភរិយារបស់លោក Jay Chou
Jay Chou និងភរិយា
គ្រួសាររបស់ Jay Chou
Jay Chou និងភរិយា
Jay Chou និងភរិយា
Jay Chou

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]