ភ្នំពេញ៖ មកទល់នឹងពេលនេះរឿងកាន់តែក្តៅខ្លាំងឡើង ក្រោយតារាចម្រៀងកញ្ញាទេព បូព្រឹក្ស ត្រូវបុរសម្នាក់យកស្រាបៀរ មកជះលើខ្លួននាង ខណៈពេលដែលកំពុងច្រៀងនៅលើឆាកតន្ត្រី ដោយក្នុងនោះមានមិត្តសិល្បៈ និងអ្នកគាំទ្រជាច្រើន បាននាំគ្នាបង្ហោះសារ ដើម្បីយកយុត្តិធម៌ដល់តារារូបនេះ។

ជាក់ស្តែងមុននេះបន្តិច តារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍ប៉ូលីស ដើម្បីធ្វើការដាក់ពាក្យបណ្តឹង រកយុត្តិធម៌ ដល់ខ្លួនឯងហើយ។ ទន្ទឹមនឹងនេះដែរនាងក៏បានបង្ហើប ទៅកាន់អ្នកសារព័ត៌មានយ៉ាងដូច្នោះថា នាងនឹងប្តឹងទារសំណង១០ម៉ឺនដុល្លារ ទៅលើជនប្រមាថមើលងាយដល់រូបនាង។

មិនត្រឹមតែប៉ុណ្ណោះនាងក៏បានបន្ថែមទាំងអារម្មណ៍មិនសប្បាយចិត្ត យ៉ាងដូច្នោះថា រាល់ថវិកាដែលបានមកពីការប្តឹងផ្តល់នេះ នាងនឹងយកទៅជួយដល់កុមារកំព្រា មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាជនក្រីក្រ និងតារាចាស់ៗដែលកំពុងជួបទុក្ខលំបាកនានាឲ្យមានការងារធ្វើផងដែរ។

ក្រោយពីបានស្តាប់សម្តី នៅក្នុងការរៀបរាប់របស់នាង បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង តែទោះជាយ៉ាងណាក្តីពួកគេក៏នៅតែបន្តលើកទឹកចិត្តដល់នាង ព្រោះថានៅពេលនេះតារាស្រីរូបនេះ កំពុងតែជួបទុក្ខសោកជាទម្ងន់៕ 

ទេព បូព្រឹក្ស និងដេវីត
ទេព បូព្រឹក្ស និងដេវីត
ទេព បូព្រឹក្ស ពេលកើតហេតុ
ទេព បូព្រឹក្ស ពេលកើតហេតុ
ទេព បូព្រឹក្ស ពេលកើតហេតុ
ទេព បូព្រឹក្ស ដាក់ពាក្យប្តឹងមុននេះ
ទេព បូព្រឹក្ស ដាក់ពាក្យប្តឹងមុននេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស