ភ្នំពេញ​៖ ទារកទើបសម្រាលមានការលូតលាស់ និងប្រែប្រួលយ៉ាងរហ័សពីមួយថ្ងៃទៅមួយថ្ងៃ ដែលពេលខ្លះមាតាបិតា ឬអាណាព្យាបាល តែងបារម្ភ និងយកចិត្តដាក់ជាពិសេសតំាងពីពេលមានគភ៌ និងចាប់កំណើតរហូតដល់ធំពេញវ័យ។

ពេលណាទារក ឬកូនតូចមានអាការខុសពីធម្មតា មាតាបិតាត្រូវយកចិត្តទុកដាក់លើអាការទំាងនោះដោយមិនត្រូវទុកអោយទៅជំងឺធ្ងន់ធ្ងរដូចជាស្បែក និងឆ្លងជំងឺផ្សេងៗ។

លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ

យោងតាមលោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភពរោគស្ត្រី និងជាប្រធានផ្នែកសម្ភពរោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភព «មាតា» បានឲ្យដឹងថា ​ ទាក់ទងនឹងទារកដែលទើបសម្រាល អាចនិយាយបានថាពួកគេដូចជាផ្ទាំងកំណាត់សមួយដែលមិនទាន់មានសីតុណ្ហភាពសុំាក្នុងការការពារជំងឺផ្សេងៗនៅឡើយ។

«ការឆ្លងជំងឺដល់ទារកទើបសម្រាល គឺមានច្រើនដូចជា (១) វីរុសជាពិសេសឆ្លងតាមខ្យល់អាកាស (២) ការឆ្លងតាមទឹកភ្លោះម្តាយដែលមានបាក់តេរី (៣) ការឆ្លងតាមម្តាយដែលមានផ្ទុកជំងឺ (៤) ការឆ្លងជំងឺឱកាសចេញពីបរិយាកាសក្រៅខ្លួន (៥) ការឆ្លងតាមទងផ្ចិតតាមរយៈការសម្អាត និងការស្លៀកពាក់ និងរោគសញ្ញាផ្សេងៗទៀត»។
រោគសញ្ញា

លោកស្រីវេជ្ជបណ្ឌិតបន្តថា លើសពីនេះ វាក៏អាចទាក់ទងជាមួយនឹងខោទឹកនោមដែលស្លៀកក្នុងរយៈពេលយូរ និងមិនមានគុណភាព ដូច្នេះមាតាបិតាត្រូវជ្រើសរើសខោទឹកនោមណា ដែលមានគុណភាពល្អ អាចជ្រាបទឹកបានល្អដើម្បីចៀសវាងការរលាកស្បែកគូទកូនតូច។

មាតាបិតា អាចមើលថែកូនតូចតាមរយៈ (១) ការស្លៀកពាក់ខោអាវឲ្យកូនឲ្យបានសមរម្យដោយកុំរុំជិតពេក ត្រូវពាក់ខោអាវរលុងៗសម្របទៅតាមបរិយាកាសរស់នៅ (២) ត្រូវចេះជ្រើសរើសយកសាប៊ូកូនក្មេងមកបោកខោអាវកូនឲ្យស្អាត (៣) ត្រូវឧស្សាហ៍ផ្លាស់ប្តូរខោទឹកនោមកូន ដោយមិននៅត្រំានឹងទឹកនោម ឬលាមកយូរពេកដើម្បីកាត់បន្ថយកន្ទួលក្រហមលើស្បែក (៤) បើសិនកូនឡើងកម្តៅ មិនលេង ក្អួត ត្រូវចាំបាច់យកមកជួបគ្រូពេទ្យដើម្បីវិភាគរោគសញ្ញា។

ទារកមួយចំនួន ដែលកើតមកអាចមានបញ្ហា និងជួបប្រទះជំងឺ ហើយឪពុកម្តាយតែងបារម្ភដូចជា ស្បែកទារកអាចឡើងក្រហមងាយរោលកន្ទួល ឬប្រតិកម្មតាមរយៈ សម្លៀកបំពាក់រុំជិតខ្លាំងពេក ឬក្រាស់ពេក ដែលធ្វើឲ្យក្រពេញញើសចេញចូលមិនបានល្អ និងការបោកសំអាតមិនស្អាតជាដើម។

អ្នកនាង គង់ ចាន់ស្រីមុំ និងកូនស្រី

តារាសម្តែងដែលមានប្រជាប្រិយភាពអ្នកនាង គង់ ចាន់ស្រីមុំ បានរៀបរាប់ពីបទពិសោធន៍ក្នុងការថែទាំកូនស្រី ដែលមានអាយុ ៥ ខែថា៖ 

«ខ្ញុំ និងស្វាមី យកចិត្តទុកដាក់ខ្លាំងក្នុងការជ្រើសរើសសម្ភារៈប្រើប្រាស់សម្រាប់កូនស្រីរបស់ខ្ញុំ ដោយពួកខ្ញុំជ្រើសរើសរបស់ដែលមានគុណភាពជាពិសេសខោទឹកនោមដែលគាត់ត្រូវប្រើជារៀងរាល់ថ្ងៃប្រកបដោយភាពទន់ និងងាយស្រួលសម្រាប់គាត់មិនថាពេលគេង លេង ឬទៅដើរលេង»។

អ្នកនាងបានប្រាប់ថា អ្នកនាងបានជ្រើសរើសខោទឹកនោមម៉ាក UniDry ដែលមានគុណភាពខ្ពស់ ការពារការលេចធ្លាយ ស្រូបទឹកបានល្អ និងមានភាពទន់យឺត សាកសមជាមួយកូនស្រីរបស់ខ្ញុំ។

លោកស្រីបានបន្តថា៖ 

«ការឆ្លងជំងឺបន្ទាប់ពីកូនចាប់កំណើតដែលស្ថិតនៅចន្លោះក្រោម២៨ថ្ងៃ និងលើសពីមួយខែឡើងទៅ។ កុមារតូចៗងាយប្រតិកម្ម និងវិវត្តជំងឺជាងកុមារធំៗ ហើយត្រូវមានការប្រុងប្រយ័ត្នពីសញ្ញាគ្រោះថ្នាក់ និងចេះពីវិធីជួយសង្រ្គោះ»។

លោកស្រីបន្ថែមថា៖ 

«ខ្ញុំរីករាយក្នុងការចែកចំណេះដឹង ដល់មាតាបិតាពីបញ្ហាប្រឈម និងវិធីការពារដល់ទារកទើបនឹងកើតដែលពួកគាត់ត្រូវធ្វើការតាមដានលើសញ្ញាគ្រោះថ្នាក់មួយចំនួនដូចជា ការឡើងកម្តៅ ការមិនសូវបៅដោះ ក្អួត ពោះប៉ោង ពិបាកដកដង្ហើម ស្បែកទារកឡើងលឿងជាដើម។ បើមានបញ្ហាទាំងនោះ ឪពុកម្តាយត្រូវធ្វើការតាមដាន ឬ មកពិគ្រោះជាមួយគ្រូពេទ្យ»។

ការថែទាំសុខភាពមាតា និងទារកក៏មានសារៈសំខាន់ដូចគ្នាដែរ ហើយទារកដែលមាន បញ្ហាស្បែក និងឆ្លងជំងឺចាំបាច់ត្រូវតែទទួលបានការថែទាំយ៉ាងត្រឹមត្រូវក្នុងការប្រើឡេការពារកម្តៅថ្ងៃ និងជាពិសេសខោទឹកនោម។

អ្នកនាង គង់ ចាន់ស្រីមុំ និងកូនស្រី

ដូច្នេះដោយការជ្រើសរើស និងការប្រើប្រាស់ផលិតផលស្តង់ដារមាតាបិតាគួរតែជ្រើសរើសសម្ភារៈ ដែលមានគុណភាពល្អដែលមិនអាចបង្ករឱ្យទារក ឬកុមារមានបញ្ហាស្បែក។

ឧទាហរណ៍ៈ ផលិតផលខោទឹកនោមកូនក្មេងម៉ាក UniDry ដែលមានលក្ខណៈពិសេសដូចជា៖

(១) 3D ការពារការលេចធ្លាយ៖ ការរចនាថ្មីអាចផ្តល់ការការពារទ្វេដងមិនឲ្យលេចឆ្លាយ
(២) ស្រូបទឹកបានល្អ៖ ស្រូបយកជាតិទឹកអតិបរមា និងលឿនបំផុត
(៣) ការហែកយកចេញ៖ មានភាពងាយស្រួលនៅពេលដែលហែកយកចេញផ្លាស់ប្តូរ ខោទឹកនោម និងមិនប៉ះពាល់រលាកស្បែកទារក
(៤) មានភាពទន់យឺតសម្រាប់ចង្កេះខោ៖ អាចបត់បែនបានងាយស្រួល សាកសមសំរាប់ទារកពេលធ្វើចលនា គ្មានការរលាក ឬ កន្ទួលក្រហមទៅលើស្បែកទារកឡើយ
(៥) សញ្ញាប្តូរខោថ្មី៖ មានសញ្ញាប្រាប់ឲ្យផ្លាស់ប្តូរខោទឹកនោមថ្មី
(៦) បន្ទាប់ពីប្រើប្រាស់រួច៖ សូមខ្ចប់ខោទឹកនោមជាមួយនឹងខ្សែស្អិត ដែលនៅផ្នែកខាងក្រោយនៃខោទឹកនោម រួចបោះចូលក្នុងធុងសំរាម។

ក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខូ អិលធីឌី ដែលជារោងចក្រទី១ នៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ត្រូវបានដំណើរការនៅខែមេសាឆ្នាំ២០១៨ និងផ្តល់នូវឱកាសការងារដល់ប្រជាជនកម្ពុជា។

ក្នុងនាមជាក្រុមហ៊ុនផលិតខោទឹកនោម ដែលឈានមុខគេមួយនៅអាស៊ីក្នុងការចែកចាយផលិតផល និងសេវាកម្មដែលយើងផ្តល់ជូន ត្រូវបានទទួលស្គាល់ដោយស្តង់ដារអន្តរជាតិដែលមានគុណភាព និងជាប់ពានរង្វាន់ជាបច្ចេកវិទ្យាលំដាប់ពិភពលោក៕ 

ព័ត៌មានបន្ថែមតាមរយៈគេហទំព័រ៖ winsuncambodia.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]