មួយរយៈពេល កន្លងមកនេះឃើញ ថាមានគូស្នហ៍ ជាច្រើនដែល បានរៀបការ ក្លាយទៅជាស្វាមីនិងភរិយា រួចមកហើយនោះ កំពុងត្រៀមស្វែង រកនៅទីកន្លែងកំសាន្ត សំរាប់ក្រេប ទឹកឃ្មុំផងដែរ។

ដោយមានគូ ស្វាមីភរិយា មួយចំនួនខ្លះ ចង់ទៅលេងនៅឯ ក្រៅប្រទេស ប៉ុន្តែពួកគេ មិនដឹងថាគួរជ្រើស នៅទីកន្លែងកំសាន្តបែបណា ដែលមានទេសភាព ស្រស់ស្អាតគួរ ឲ្យចាប់អារម្មណ៍ និងមានភាពរ៉ូមេនទិកនោះទេ។ តាមការរាយការណ៍ ពីប្រភពពត៌មាន  Audley  បានឲ្យដឹងថា ទីកន្លែងកំសាន្ត ដល់ល្អបំផុត សំរាបគូស្វាមីភរិយា មានច្រើនណាស់ នាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែយើងសូម លើកយកទីកន្លែង កំសាន្តមួយ មកបង្ហាញជូន ដល់ប្រិយមិត្ត ដោយទីកន្លែង នោះមានឈ្មោះថា  Maldives  គឺជាកោះមួយ ដែលមានទីតាំង ស្ថិតនៅមហា សមុទ្រឥណ្ឌា។ តាមប្រភពពត៌មាន បានឲ្យដឹងថា កាលពីឆ្នាំ ២០១២ កន្លងមកនេះ មានគូស្វាមីភរិយា ជាច្រើនបាន មកកំសាន្តនិង ក្រេបទឹកឃ្មុំ នៅលើកោះ នេះផងដែរ។ ជាពិសេសគឺឈានមកដល់ឆ្នាំ ២០១៣ នេះកាន់តែមាន ប្រជាជានជាច្រើន បានមកកំសាន្ត និងមាននូវគូស្នហ៍ ច្រើនគូមកក្រេប ទឹកឃ្មុំនៅលើកោះ Maldives ថែមទៀតផង។

រឹតតែពិសេស នៅទីកន្លែង កំសាន្តនោះមាន Resort ដែលពោរពេញទៅ ដោយទេសភាព យ៉ាងស្រស់ស្អាត នៅមាត់សមុទ្រ គួបផ្សំនិងខ្យល់ អាកាសបរិសុទ្ធ ថែមទាំងមានការ ប្រគំតន្ត្រីទៀតផង ដែលធ្វើឲ្យគូស្នហ៍ មានភាពរ៉ូមេនទិក ប្រៀបបីដូចជា ឋានសូគ៌ដ៏ធំល្វឹងល្វើយ។

ចង់ដឹងថាទេសភាព ទីកន្លែងកំសាន្ត ស្រស់ស្អាត យ៉ាងណានោះ?

សូមប្រិយមិត្តទស្សនានូវរូបភាពទាំងអស់គ្នា៖






កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]