ភ្នំពេញ៖ ខណៈដែលវិស័យសិល្បៈនាបច្ចុប្បន្ននេះកំពុងមានការរីកចម្រើនយ៉ាងខ្លាំងស្ទើរតែគ្រប់ផ្នែក ក្នុងនោះគេសង្កេតឃើញវិស័យសិល្បៈផ្នែកចម្រៀងក៏បានរីកលូតលាស់ខ្លាំងដែរ ដោយមានអ្នកសិល្បៈជំនាន់ក្រោយជាច្រើននាក់ បានខិតខំចំណាយទាំងពេលវេលា និងសមត្ថភាពបូករួមទាំងទេពកោសល្យផ្ទាល់ខ្លួនផង ដើម្បីផលិតនូវបទចម្រៀងជាបន្តបន្ទាប់ ព្រោះតែទឹកចិត្តស្រលាញ់ចូលចិត្ត។

ទន្ទឹមនឹងនេះអ្នកចម្រៀងវ័យក្មេងលោក ទ្រូ ម៉ម ក៏បានបង្កើតបទចម្រៀង Original Song មួយបទ ក្រោមចំណងជើងថា «ឈប់និយាយពាក្យបែក» ដែលជាប្រភេទបទបែបមនោសញ្ចេតនាស្នេហាបែបខូចចិត្តរបស់បុរសម្នាក់ ដែលត្រូវគូស្នេហ៍សុំបែក។ 

ដោយបទចម្រៀងមួយបទនេះ ក៏ត្រូវបានចូលរួមនិពន្ធមេឡូឌីដោយ Ajan K និពន្ធបទភ្លេងដោយ Ajan Tom និងនិពន្ធទំនុកច្រៀង ស៊ុន រដ្ឋា ផងដែរ។

គួរឱ្យដឹងផងដែរថា កាលពីពេលកន្លងទៅលោក ទ្រូ ម៉ម បានចេញនូវបទចម្រៀងជារបស់ខ្លួនឯងកាលពីពេលកន្លងទៅនេះដែរគឺបទ «អូនឱ្យបងចាំ» ដោយមានការគាំទ្រពីសំណាក់ទស្សនិកជនគួរឱ្យកត់សម្គាល់៕ 

តោះចង់ដឹងថាបទចម្រៀងមនោសញ្ចេតនា «ឈប់និយាយពាក្យបែក» ពីលោក ទ្រូ ម៉ម មានអត្ថន័យយ៉ាងណាខ្លះនោះ មកតាមដានទាំងអស់គ្នា៖  

លោក ទ្រូ ម៉ម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]