ភ្នំពេញ៖ ក្រោយប្រកាសពីចំណងស្នេហាជាសាធារណៈ ឃើញថាតារាសម្តែងដ៏មានប្រជាប្រិយភាពកញ្ញាស៊ីន យូប៉ីន និងលោកខាត់ វៃហាំង កាន់តែមានភាពផ្អែមល្ហែមនឹងគ្នាកាន់តែខ្លាំងឡើង និងធ្វើឲ្យមហាជនជាច្រើនពេញចិត្ត រាល់សកម្មភាពស្វីតៗរបស់ពួកគេយ៉ាង។

ជាក់ស្តែងកាលពីម្សិលមិញនេះ ដែលជាថ្ងៃណូអែល គូស្នេហ៍តារាទាំង២ដួងបានដឹកដៃគ្នាដើរលេងកម្សាន្ត អង្គុយញុំអាហារនៅខាងមុខព្រះបរមរាជវាំង យ៉ាងសាមញ្ញ និងផ្អែមល្ហែមនៅកណ្តាលសាធារណៈ។

បន្ទាប់ពីបានឃើញសកម្មភាព ទាំងនេះរបស់អ្នកទាំង២ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើល និងសរសើរដល់ពួកគេ ព្រោះមិននឹកស្មានថាតារាប្រុសស្រីរូបនេះមានភាពផ្អែមល្ហែម យ៉ាងសាមញ្ញនៅកណ្តាលផ្លូវ យ៉ាងគួរឲ្យសរសើរយ៉ាងដូច្នោះ។​

ទន្ទឹមនឹងនេះដែរ អ្នកគាំទ្រពិតជាពេញចិត្តយ៉ាងខ្លាំង ដែលពួកគេបានធ្វើខ្លួនយ៉ាងសាមញ្ញ បង្ហាញពីសុភមង្គលយ៉ាងពិតប្រាកដរបស់ពួកគេ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

ស៊ីន យូប៉ីន និងខាត់ វៃហាំង
ស៊ីន យូប៉ីន និងខាត់ វៃហាំង
ស៊ីន យូប៉ីន និងខាត់ វៃហាំង
យូប៉ីន និងវៃហាំង នាំគ្នាញ៉ាំអាហារយ៉ាងសាមញ្ញ
យូប៉ីន និងវៃហាំង នាំគ្នាញ៉ាំអាហារយ៉ាងសាមញ្ញ
យូប៉ីន និងវៃហាំង នាំគ្នាញ៉ាំអាហារយ៉ាងសាមញ្ញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន