ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា ពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែទទួលការគាំទ្រពីសំណាក់មហាជនទូទាំងប្រទេស ព្រោះថាតារាចម្រៀងរូបនេះ មិនត្រឹមតែមានសម្លេងពីរោះនោះទេ ក៏ប៉ុន្តែនាងថែមទាំងមានរូបសម្រស់ស្រស់ស្អាតក្មេងជាងវ័យថែមទៀតផង។

យ៉ាងណាមិញ សម្រាប់ប្រិយមិត្តមួយចំនួន ដែលជាអ្នកគាំទ្រតារាចម្រៀងស្រស់សោភារូបនេះ ច្បាស់ជាជ្រាបហើយថា អ្នកនាង សុគន្ធ និសា ជាតារាចម្រៀងមួយរូប ដែលចូលចិត្តទុកសក់វែង ហើយអ្នកគាំទ្រក៏កម្រនឹងឃើញនាង កាត់សក់ខ្លីដូចគ្នា។

តួយ៉ាង ស្រាប់តែម្សិលមិញនេះ អ្នកនាង សុគន្ធ និសា បានផ្លាស់ប្តូរម៉ូតសក់ខ្លួនឯង មកកាត់ខ្លីវិញ ដោយរូបនាងបានបង្ហោះរូបភាពប្រមាណជា៣សន្លឹក នៅក្នុងគណនីផ្ទាល់ខ្លួនរបស់នាង។

ទោះជាយ៉ាងណាក្តី សម្រាប់ម៉ូតសក់ថ្មីនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះអ្នកគាំទ្រកម្រនឹងឃើញ​នាងកាត់សក់ខ្លីបែបនេះណាស់។ លើសពីនេះទៅទៀតនោះ អ្នកគាំទ្រជាច្រើន ក៏បានលាន់មាត់សរសើរនាងស្ទើរតែគ្រប់គ្នាថាអ្នកនាង សុគន្ធ និសា ពិតជាស្អាតប្លែក សម្រាប់ម៉ូតសក់ខ្លីថ្មី ត្រៀមសម្រាប់ឆ្នាំ២០១៩នេះ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សុគន្ធ និសា
សុគន្ធ និសា
ម៉ូដសក់ថ្មីរបស់ សុគន្ធ និសា
ម៉ូដសក់ថ្មីរបស់ សុគន្ធ និសា
ម៉ូដសក់ថ្មីរបស់ សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស