ភ្នំពេញ៖ តារាចម្រៀងឯករាជ្យលោកងួន ចាន់ដេវីត ដែលជាគូស្នេហ៍របស់កញ្ញាទេព បូព្រឹក្ស ពិតជាមានភាពឈឺចាប់យ៉ាងខ្លាំង នៅពេលដែលឃើញគូស្នេហ៍របស់ខ្លួន ត្រូវគេធ្វើបាប យកស្រាបៀរមកជះកណ្តាលឆាកយ៉ាងដូច្នោះ។

បន្ទាប់ពីរឿងហេតុទាំងនេះបានកើតឡើង តារាចម្រៀងប្រុសរូបនេះពិតជាមិនពេញចិត្ត និងអាណិតគូស្នេហ៍របស់ខ្លួន នៅពេលដែលមានគេមកបំបាក់កិត្តិយសអ្នកសិល្បៈ ក៏ដូចជាប្រមាថមើលងាយគូស្នេហ៍របស់ខ្លួន យ៉ាងខ្លាំងបែបនេះ ខណៈដែលអ្នកជះនោះគឺជាប្រុស។

ជាមួយគ្នានេះដែរ លោកក៏បានបញ្ចេញសារនិយាយយ៉ាងចំៗ នៅក្នុងបណ្តាញសង្គមរបស់ខ្លួន យ៉ាងដូច្នោះថា៖«កាយវិការដែលអ្នកឯងធ្វើដាក់គាត់ប្រមាថគាត់ វាធ្វើឲ្យខ្ញុំឈឺចាប់ណាស់ អាភាពចោលម្សៀតរបស់អ្នកឯង និងបញ្ចប់អ្នកវិញ ខ្ញុំបាទ ងួន ចាន់ ដេវីត ខ្ញុំនិងរក្សាជំហរយ៉ាងមុតមាំដោយមិនឲ្យអ្នកឯងរួចខ្លួនឡើយ ច្បាប់ នឹងប្រមាញ់អ្នកឯង ទោះអ្នកឯងមានស្លាប់ក៏ហោះមិនរួចដែរ»។

បន្ទាប់ពីបានឃើញសារមួយនេះអ្នកគាំទ្រជាច្រើន ពិតជាពេញចិត្តនឹងសម្តីរបស់លោក ដែលយកចិត្តទុកដាក់ចំពោះគូស្នេហ៍ មិនឲ្យគេមកប្រមាថមើលងាយ ដោយងាយស្រួលបែបនេះទេ មិនត្រឹមតែប៉ុណ្ណោះ មហាជនជាច្រើន ក៏លើកទឹកចិត្តលោក និងគូស្នេហ៍នៅក្នុងហេតុការណ៍ រឿងដ៏ភ្ញាក់ផ្អើលនេះ៕

ទេព បូព្រឹក្ស និងដេវីត
ទេព បូព្រឹក្ស និងដេវីត
ទេព បូព្រឹក្ស និងដេវីត
ទេព បូព្រឹក្ស និងដេវីត
ដេវីត
ទេព បូព្រឹក្ស ពេលកើតហេតុ
ទេព បូព្រឹក្ស ពេលកើតហេតុ
សាររបស់ដេវីត
សាររបស់ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស