កន្តួតមានរសជាតិជូរត្រូវជាមួយអំបិលម្ទេស ដែលជាគ្រឿងម្ជូរដ៏ឆ្ងាញ់មួយបែប។ កន្តួតងាយរកទិញ និងមានតម្លៃធូរថ្លៃ។ ដំណាំនេះមានក្នុងធម្មជាតិតាមជើងភ្នំ និង ព្រៃត្រូពិច ជាដើម។ បើនិយាយអំពីសារធាតុចិញ្ចឹមវិញ  ជាប្រភពនៃសារធាតុរ៉ែសំខាន់ សារធាតុសរសៃ និងវីតាមីន។

ខាងក្រោមជាសារៈសំខាន់នៃសុខភាពទទួលបានពីការហូបផ្លែកន្តួត៖

១. ល្អសម្រាប់សុខភាពស្បែក

ផ្លែកន្តួតផ្តល់វីតាមីនសេ ដែលជាសារធាតុប្រឆាំងនឹងការខូចខាតកោសិកាយ៉ាងមានប្រសិទ្ធភាព។   វីតាមីនសេ ប្រៀបបានជារនាំងមួយការពារកោសិកាស្បែកយើងពីកាំរស្មីស្វាយអ៊ុលត្រា ដែលកាំរស្មីនេះអាចមានឥទ្ធិពលជ្រៅចូលទៅក្នុងកោសិកាស្បែករបស់យើង បង្កឲ្យមានភាពមិនប្រក្រតី ជាពិសេសអាចវិវឌ្ឍទៅរកជំងឺមហារីកស្បែកទៀតផង។

វីតាមីនC  បានចូលរួមចំណែកផលិតសារធាតុកូឡាជេនដ៏សំខាន់ សម្រាប់ភ្ជាប់កោសិកាស្បែកទាំងអស់ឲ្យហាប់ណែនល្អ។ សារធាតុកូឡាជេនប្រៀបបាននឹងស៊ីម៉ងដ៍សម្រាប់ភ្ជាប់កោសិកាស្បែកទាំងឡាយឲ្យនៅទ្រង់ទ្រាយជាប់ៗគ្នា។ ដូច្នេះស្បែកមួយដែលមានសុខភាពល្អទាមទារមានសារធាតុកូឡាជេនយ៉ាងច្រើន ដែលអាចផលិតបានពីវីតាមីនសេ។

រូបតំណាង

២. ល្អសម្រាប់សុខភាពភ្នែក

វីតាមីនA ទទួលបានពីផ្លែកន្តួត ជាប្រភេទវីតាមីនដ៏សំខាន់ ដែលកោសិកាភ្នែកយើងពុំអាចខ្វះបានឡើយ។ Vitamin A មិនត្រឹមចូលរួមចំណែកដល់ការលូតលាស់នៃឆ្អឹង និងពង្រឹងប្រព័ន្ធភាពសុំាប៉ុណ្ណោះទេ  ថែមទាំងជាសារធាតុចិញ្ចឹមយ៉ាងសំខាន់សម្រាប់កោសិកាភ្នែកទៀតផង ដែលស្ថិតនៅស្រទាប់ក្រៅបំផុតរបស់ភ្នែក (ករនេ)។ វាធ្វើឲ្យកោសិកាដែលទទួលយកពន្លឺ ឬ រូបភាពមានដំណើរការប្រសើរ និងទប់ទល់នឹងការខូចខាតពីកត្តាខាងក្រៅ។

Vitamin A បានជួយប្រឆាំង និងការពារពីហានិភ័យនៃជំងឺទាក់ទងនឹងភ្នែកដូចជា ជំងឺឡើងទឹកបាយក្នុងភ្នែក បញ្ហាស្ងួតភ្នែក ជាពិសេសវាជាភ្នាក់ងារប្រឆាំងនឹងមេរោគឆ្លងតាមភ្នែកដ៏មានប្រសិទ្ធភាព។

រូបតំណាង

៣. ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ

ផ្លែកន្តួត សំបូរដោយសារធាតុសរសៃ ដែលជាតម្រូវការប្រព័ន្ធរំលាយអាហារជាពិសេសសម្រួលចលនានៃការដឹកនាំចំណីអាហារ និងការស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារ។  ជាពិសេស សារធាតុសរសៃ ជាភ្នាក់ងារបង្ការបញ្ហាទល់លាមកយ៉ាងមានប្រសិទ្ធភាព។ 

រូបតំណាង

៤. ពង្រឹងប្រព័ន្ធភាពសុំារាងកាយ

វាបានចូលរួមចំណែកយ៉ាងសំខាន់ពង្រឹងប្រព័ន្ធការពាររាងកាយ ប្រឆាំងនឹងមេរោគបង្កជំងឺផ្សេងៗ ហើយជាពិសេសវាបានចូលរួមចំណែកដល់ការផ្សះមុខរបួសឲ្យជាសះល្អ មានប្រយោជន៍សម្រាប់សុខភាពឆ្អឹង រាងកាយ និងជាពិសេសសុខភាពមាត់ធ្មេញ៕ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]