ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានជ្រាបរូចមកហើយ កាលពីរាត្រី ថ្ងៃទី២៥ ខែធ្នូ តារាចម្រៀងស្រីដ៏ល្បី ប្រចាំប្រទេសកម្ពុជា កញ្ញា ទេព បូព្រឹក្ស ត្រូវបានគេជះ និងគប់កំប៉ុងស្រាបៀរ ទៅលើនាង​ ខណៈពេលដែលនាង កំពុងឡើងច្រៀង នៅក្នុងកម្មវិធីមួយ។

ក្នុងនោះដែរ វីដេអូនៅពេលកើតហេតុ ក៏ត្រូវបានបែកធ្លាយឡើង កាលពីប៉ុន្មានម៉ោងមុន ដោយបានឃើញនាងកំពុងតែច្រៀង នូវបទ«My សង្សារ» ជាមួយនឹងសម្លេងយ៉ាងស្រទន់សុខៗ ស្រាប់តែមានបុរសម្នាក់ បានដើរតម្រង់មករកនាង ដោយជះ និងគប់កំប៉ុងស្រាបៀរ ទៅលើនាង។ នៅពេលនោះដែរ ក៏មានមនុស្សគ្រប់គ្នា ដែលស្ថិតក្នុងកន្លែងកើតហេតុ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថា បុរសរូបនោះ ហ៊ានធ្វើបែបនេះ ដាក់លើកញ្ញា ទេព បូព្រឹក្ស យ៉ាងដូច្នេះ។

យ៉ាងណាមិញ ខណៈពេលនេះដែរ រឿងរ៉ាវរបស់នាង ក៏មិនទាន់ដឹងថា នឹងត្រូវដោះស្រាយបែបណាដែរ មានតែបន្តតាមដាន ជាមួយនឹងខ្មែរឡូតជាបន្តទៀត៕

ទស្សនាវីដេអូខាងក្រោម៖

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
រឿងរ៉ាវយប់មិញ
រឿងរ៉ាវយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស