ភ្នំពេញ៖ តារាចម្រៀងស្រី ម៉ូលីកា កំពុងតែទទួលបានការគាំទ្រ ពីសំណាក់មហាជន នៅក្នុងរបររកស៊ីរបស់នាង តានបណ្តាញសង្គមហ្វេសប៊ុក ដែលក្នុងមួយថ្ងៃ រូបនាង អាចរកលុយបានច្រើន ពីការលក់ដូរ។ ក្នុងនោះដែរ ក៏នៅតែមានអ្នក ជម្រុញឲ្យតារារូបនេះ ចូលសិល្បៈវិញផងដែរ ព្រោះតែស្តាយសម្លេងដ៏សែនពីរោះរបស់នាង។

កាលពីម្សិលមិញនេះដែរ ម៉ូលីកាក៏បង្ហាញ នូវរូបថតជាច្រើនសន្លឹក ទៅកាន់អ្នកគាំទ្រ ជាមួយនឹង សកម្មភាពដែលនាង នាំម្តាយ ទៅទិញផ្លាកដៃមាស ក្នុងឆ្នាំថ្មី។ ជាមួយគ្នានោះ នាងក៏បាននិយាយដែរថា នេះជាលុយញើសឈាមរបស់នាងដែលបាន មកពីការសន្សំ ទើបមានលុយទិញមាសឲ្យម្តាយ។

ក្រោយពីបានឃើញបែបនេះ ក៏មានមនុស្សជាច្រើន ក៏បានសរសើរពីភាពកតញ្ញូ របស់នាង ដែលមានឲ្យម្តាយ នៅពេលរកលុយបាន តែងតែទិញកាដូជូនម្តាយ ជានិច្ច៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ូលីកា