អាមេរិក៖  គ្រួសារមួយបានប្រទះឃើញកូនពស់ថ្លាន់សំងំលាក់ខ្លួនពួនអាត្មាក្នុងប្រអប់ក្រដាសដែលមានក្នុងបន្ទប់ទឹករបស់ពួកគេ។ ហេតុការណ៍នេះកើតឡើងក្នុងទីក្រុង Redland នៃរដ្ឋកាលីហ្វញ៉ា។

ពស់ស្រងំក្នុងប្រអប់ក្រដាស

ពស់ថ្លាន់មួយក្បាលបានរុំខ្លួនវាពេញចំនុចប្រលោះកណ្តាលប្រអប់ក្រដាសតែម្តង។ គ្រួសារដែលប្រទះឃើញវា បានយកដង្កាប់មកចាប់ពស់នេះចេញមកយ៉ាងយ៉ាប់យ៉ឺនព្រោះវាមិនព្រមចង់ចេញវិញ។

រឿងហេតុនេះបានទទួលការចាប់អារម្មណ៍ពីមនុស្សម្នាក្នុងបណ្តាញសង្គមយ៉ាងខ្លាំង បន្ទាប់ពីមានសារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយនូវហេតុការណ៍ដ៏ហួសចិត្តមួយនេះ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុនហេតុការណ៍ស្រដៀងគ្នានេះក៏ធ្លាប់បានកើតឡើងម្តងរួចមកហើយដែរ។ វាបានកើតឡើងក្នុងតំបន់ Brisbane ប្រទេសអូស្ត្រាលី ដែលពេលនោះ គេឃើញមានពស់វែកមួយក្បាលបានចូលទៅសំងំក្នុងកន្លែងបង្ហូរទឹកក្នុងបន្ទប់ទឹកដូចករណីខាងលើដែរ។

ជាទូទៅសត្វពស់ថ្លាន់មិនមានពិសទេ។ វាមិនអាចបង្កគ្រោះថ្នាក់អ្វីដែលអាចជាផលប៉ះពាល់ដល់អាយុជីវិតយើងឡើយ។ អីចឹងប្រសិនជាថ្ងៃណាមួយ ប្រិយមិត្តអ្នកអានបានជួបប្រទះពស់ទាំងនេះដោយចៃដន្យ ជំហានដំបូងដែលអ្នកត្រូវធ្វើគឺតាំងអារម្មណ៍ឲ្យស្ងប់និងកុំស្លន់ស្លោ។ រីឯករណីដែលអ្នកគិតថាវានឹងហក់មកចឹក  ឬខាំនោះគឺកម្រណាស់ លុះត្រាអ្នកទៅប្រកៀកជិតវា៕

ពស់សំងំក្នុងកន្លែងបង្ហូរទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]