ជប៉ុន៖ កាលពីរាត្រីម្សិលមិញ ក្រុមចម្រៀងនារីល្បីឈ្មោះ Blackpink បានពញ្ញាក់អារម្មណ៍ អ្នកគាំទ្ររាប់ម៉ឺននាក់ ជាមួយនឹងការសម្តែងពិសេសសម្រាប់ អបអរថ្ងៃបុណ្យណូអ៊ែល នៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីរបស់ខ្លួន នៅឯទីក្រុង អូសាកា ប្រទេសជប៉ុន។

មិនតែប៉ុណ្ណោះ បើយោងតាមការស្រង់ទិន្នន័យ អ្នកដែលបានចូលរួមទស្សនា ការប្រគំតន្រ្តីរបស់ស្រីស្រស់ទាំង៤រូប ម្សិលមិញនេះ គឺត្រូវបានគេរាយការណ៍ឲ្យដឹងថា មានចំនួនរហូតដល់ទៅជាង៥៥០០០នាក់ឯណោះ ទាំងដែលBlackpink ទើបតែមានបទចម្រៀងផ្ទាល់ខ្លួន ត្រឹមតែ៩បទតែប៉ុណ្ណោះ ប៉ុន្តែពួកគេក៏អាចប្រារព្វធ្វើ នូវព្រឹត្តិការណ៍ផ្ទាល់ខ្លួនបានទូទាំងប្រទេស ជាមួយនឹងវត្តមានអ្នកគាំទ្រ រាប់លាននាក់ទូទាំងពិភពលោកផងដែរ។

ដោយឡែក ងាកមកការសម្តែងកាលពីយប់មិញនេះវិញម្តង ក្រុមតារាស្រីBlackpink បានតុបតែងខ្លួនដូចជាតួសម្តែងនៅក្នុងខ្សែភាពយន្ត «Mean Girls» និងថែមទាំងបានរាំ Cover បទចម្រៀង «Jingle Bell Rock» ជាមួយនឹងឈុតសម្លៀកបំពាក់ Santa ស៊ិចស៊ីគួរឲ្យស្រលាញ់ថែមទៀតផង។

លើសពីនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺពេលជិតចប់បទចម្រៀង ពួកគេក៏បានSurprise អ្នកគាំទ្រជាមួយនឹងការរាំHip Hop ក្នុងឈុតសម្លៀក Santa ដែលធ្វើឲ្យ អ្នកទស្សនាគ្រប់គ្នាផ្ទុះសំណើចតែម្តង៕

ដូចនេះកុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ក្រុមតារាស្រីBlackpink
ក្រុមតារាស្រីBlackpink
ក្រុមតារាស្រីBlackpink
ក្រុមតារាស្រីBlackpink
ក្រុមតារាស្រីBlackpink
ក្រុមតារាស្រីBlackpink
អ្នកគាំទ្រចូលរួមម្សិលមិញ
អ្នកគាំទ្រចូលរួមម្សិលមិញ
ក្រុមតារាស្រីBlackpink
ក្រុមតារាស្រីBlackpink
ក្រុមតារាស្រីBlackpink
ក្រុមតារាស្រីBlackpink

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]