មនុស្សយើងម្នាក់ៗតែងតែហត់នឿយ ក្រោយពីការធ្វើការ ឬ សិក្សារពេញមួយថ្ងៃ ពេលខ្លះមកដល់ផ្ទះយប់ជ្រៅ ណាមួយគិតចង់ទៅរកអ្នកម៉ាស្សា ធ្វើសរសៃឲ្យ វាពិតជាពិបាកនឹងរកណាស់។

យ៉ាងណាមិញ បញ្ហានេះនិងបានដោះស្រាយ ជនជាតិអាមេរិកបានផលិត ឧបករណ៍មា៉ស្សាមួយប្រភេទមានឈ្មោះថា “WheeMe” ហើយនៅថ្ងៃអនាគតវានឹងអាច ជំនួសនូវការងាររបស់អ្នកម៉ាស្សាបាន។ លោកអ្នកអាចប្រើប្រាស់ឧបករណ៍នេះ នៅផ្ទះរបស់លោកអ្នកផ្ទាល់ និងគ្រប់ពេលវេលាដែលត្រូវការ។ រថយន្ដម៉ាស្សាមួយ ដែលមានកង់ស្រួចៗ បើកនៅលើខ្នងរបស់អ្នក ដែលអ្នកអាចសំរាកបន្ធូរអារម្មណ៍ ដោយរថយន្ដតូចនោះ នឹងធ្វើការពិនិត្យលើខ្នងរបស់អ្នក នូវកន្លែងដែលត្រូវម៉ាស្សាដោយស្វ័យប្រវត្តិ។

WheeMe មានតម្លៃ ៩៦ដុល្លារ វាបរលើខ្នងរបស់មនុស្ស ដែលប្រើប្រាសនូវស្បែកកង់ពិសេស ហើយស្លាបកង្ហាល់របស់វា អាចចុច និងបំបោសអង្អែលខ្នងរបស់អ្នកយ៉ាងសុខស្រួល។ គ្រឿងម៉ាស៊ីនមួយនេះ ត្រូវបានបំពាក់ដោយប្រដាប់ឲ្យសញ្ញា ហេតុដូចនេះហើយវាមិនអាចធ្លាក់ពីលើខ្នងបានទេ ហើយវាមានកម្មវិធីជាច្រើនបែបក្នុងការ ធ្វើការម៉ាស្សារ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ឧបករណ៍មា៉ស្សាមួយនេះ? តើមានបំណងចង់ទិញយកមកប្រើប្រាស់ដែរ ឬ ទេ?

សូមទស្សនានូវវីដេអូខាងក្រោម៖







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]