ភ្នំពេញ៖ ទោះបីជាមានប្រាក់ស្តុកស្តុម្ភ ជីវិតគ្រួសារដែលពោរពេញដោយសុភមង្គលយ៉ាងណាក្តី តែអ្នកម្តាយសម័យថ្មី អ្នកនាងគង់ ចាន់ស្រីមុំ តែងតែចេញមុខជួយដល់អ្នកដទៃ ជាពិសេស អ្នកដែលមានជីវភាពក្រីក្រជានិច្ច ទង្វើរបស់នាងក៏តែងតែធ្វើឲ្យមហាជនជាច្រើនសរសើរដល់នាងគ្រប់គ្នា។

នៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃបុណ្យណូអែល ដែលទោះបីជាមិនមែនជាថ្ងៃបុណ្យប្រណីរបស់ជនជាតិខ្មែរយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាតារាស្រីរូបនេះ បាននាំគ្រួសារក៏ដូចជាមិត្តជាច្រើន បាននាំគ្នាចុះទៅចែកអំណោយ ដល់កុមារកំព្រា ដែលរស់នៅក្នុងភាពខ្វះខាតកាលពីព្រឹកមិញនេះ។

ជាមួយគ្នានេះនាងក៏បានធ្វើជាម្ហូបអាហារ ក៏ដូចជាបានបង្ហាញក្តីស្រលាញ់ បញ្ចេញភាពកក់ក្តៅទៅកាន់ក្មេងៗ ធ្វើឲ្យពួកគេសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលបានឃើញតារារូបនេះអោប និងចែកអំណោយដល់ពួកគេ។

សកម្មភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាសប្បាយចិត្តយ៉ាងខ្លាំង ព្រោះថាទោះបីជានាងជាអ្នកមានយ៉ាងណា ក៏មិនភ្លេចចុះជួយក្មេងៗ ជាពិសេសអ្នកលំបាកៗនៅជុំវិញខ្លួនដែរ៕

សូមទស្សនារូបភាព និងវីដេអូសកម្មភាពចែកអំណោយរបស់នាងខាងក្រោមនេះ៖

អ្នកនាងគង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ និងស្វាមី
ស្រីមុំ យកអំណោយចែកក្មេងកំព្រា
ស្រីមុំ យកអំណោយចែកក្មេងកំព្រា
ស្រីមុំ យកអំណោយចែកក្មេងកំព្រា
ស្រីមុំ យកអំណោយចែកក្មេងកំព្រា
ស្រីមុំ យកអំណោយចែកក្មេងកំព្រា
ស្រីមុំ យកអំណោយចែកក្មេងកំព្រា
ស្រីមុំ យកអំណោយចែកក្មេងកំព្រា
ស្រីមុំ យកអំណោយចែកក្មេងកំព្រា
ស្រីមុំ យកអំណោយចែកក្មេងកំព្រា
ស្រីមុំ យកអំណោយចែកក្មេងកំព្រា
ស្រីមុំ យកអំណោយចែកក្មេងកំព្រា
ស្រីមុំ យកអំណោយចែកក្មេងកំព្រា
ស្រីមុំ យកអំណោយចែកក្មេងកំព្រា
ស្រីមុំ យកអំណោយចែកក្មេងកំព្រា
ស្រីមុំ យកអំណោយចែកក្មេងកំព្រា
ស្រីមុំ យកអំណោយចែកក្មេងកំព្រា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ