ភ្នំពេញ៖ តារាស្រីកំពុងទទួលភាពល្បីល្បាញពីសំណាក់យុវវ័យជាច្រើន គឺអ្នកនាង ពេជ្រ សោភា បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាច្រើនដោយការ Live Video នៅលើផេកផ្លូវការរបស់ខ្លួន ដែលនាងកំពុងធ្វើការថតនូវវីដេអូមួយ ដែលនិយាយអំពីស្នេហាផ្អែមល្ហែមរបស់នាង និងតួប្រុសលោក ហៃ ប៉ោហុង។ នៅក្នុងនោះផងដែរអ្នកនាង ពេជ្រ សោភា បានបញ្ជាក់ថានាង គឺជានារីម្នាក់ដែលបម្រើការក្នុងហាងកាហ្វេមួយកន្លែង និងបានលួចស្រលាញ់តួប្រុស ដែលជាភ្ញៀវមកហាងកាហ្វេនោះជាប្រចាំ។

លោក ហៃ ប៉ោហុង

តាមរយៈការ Live Video នេះអាចឱ្យទស្សនិកជនជាច្រើនដឹងថាអ្នកនាងនឹងមានវីដេអូពិសេសថ្មីមួយឆាប់ៗនេះរបស់ក្រុមហ៊ុន OPPO។ យ៉ាងណាមិញយើងបានដឹងរួចមកហើយអំពីបទចម្រៀងរបស់អ្នកនាង ពេជ្រ សោភា បានផុសនៅលើផេកហ្វេសប៊ុកផ្លូវការ ក៏ដូចជា YouTube Channel របស់ក្រុមហ៊ុន OPPO កាលពីមួយឆ្នាំមុន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ និងបានជម្រុញឱ្យផលិតផល OPPO មានការគាំទ្រកាន់តែច្រើនថែមទៀតផង។

គួររំឭកឡើងវិញផងដែរនូវបទចម្រៀង ដែលទទួលបានការគាំទ្រខ្លាំងកាលពីឆ្នាំមុនរបស់ក្រុមហ៊ុន OPPOនោះគឺបទ «មិត្ត១០០ឆ្នាំ» និងបទ «លើសពីមិត្ត១០០ឆ្នាំ» ជាបទបែបសាច់រឿងស្នេហាបែបយុវវ័យផ្អែមល្ហែម រវាងអ្នកនាង ពេជ្រ សោភា និងតួប្រុសលោក ឆឹម សក្កដា

ដោយឡែកក្រុមហ៊ុន OPPO ក៏ទើបតែចេញលក់ពណ៌ថ្មីរបស់ម៉ូដែល OPPO F9 គឺពណ៌ Jade Green ថ្មីៗនេះផងដែរ នៅលើទីផ្សារ ដោយ F9 Jade Green នោះនឹងមានក្នុងវីដេអូ ដែលអ្នកនាង ពេជ្រ សោភា បានថតផងដែរ។ បើទោះជាសាច់រឿងមិនទាន់បានដឹងទាំងអស់ថាយ៉ាងណា ប៉ុន្តែទស្សនិកជនជាច្រើនកំពុងទន្ទឹងរង់ចាំទស្សនាវីដេអូនោះអ្នកនាង ពេជ្រ សោភា ក៏បាននិយាយថា នឹងផុសឆាប់ៗនេះលើផេកផ្លូវការរបស់ក្រុមហ៊ុន OPPO គឺមុនថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ។ 

ហើយនេះក៏អាចបញ្ជាក់បានថាក្រុមហ៊ុន OPPO ធ្វើវីដេអូនេះសម្រាប់ជាកាដូឆ្នាំថ្មី ២០១៩ ដល់អតិថិជនរបស់ខ្លួន ក៏ដូចជាចង់បង្ហាញវត្តមានពណ៌ថ្មីរបស់ OPPO F9 គឺពណ៌ Jade Green ដែលជាពណ៌មានចំនួនកំណត់ (Limited Edition)។

តាមដានទាំងអស់គ្នាឆាប់ៗនេះ នូវវីដេអូរបស់អ្នកនាង ពេជ្រ សោភា លើផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ថានឹងមានអ្វីប្លែក មានអ្វីពិសេសរវាងស្នេហារបស់អ្នកបម្រើការងារក្នុងហាងកាហ្វេ និងបុរសសង្ហានោះ៕ 

សូមទស្សនាការឡាយវីដេអូរបស់អ្នកនាង ពេជ្រ សោភា៖

Oppo F9

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

ពេជ្រ សោភា