ម៉ិកស៊ិក៖ ប្រិយមិត្តមួយចំនួន ប្រហែលជាអាចនៅចាំបានហើយ ជាមួយនឹងបុរសជនជាតិម៉ិកស៊ិកម្នាក់ ដែលជាប់ឈ្មោះជាបុរសធាត់ជាងគេអង្អស់លើពិភពលោក ទម្ងន់ដល់ទៅជិត ៦០០គីឡូក្រាម ខណៈកាលពីពេលកន្លងទៅនេះ បានចូលមន្ទីរពេទ្យវះកាត់ជាថ្មីស្រកបានបន្ថែម ប៉ុន្តែទោះបីជាយ៉ាងណា បញ្ហាសុខភាពនៅតែជាហានិភ័យខ្ពស់ដដែល។

លោក Juan Pedro Franco

លោក Juan Pedro Franco មានអាយុ ៣៣ឆ្នាំ រស់នៅក្នុងទីក្រុង Guadalajara ប្រទេសម៉ិកស៊ិក ត្រូវបានគេស្គាល់ និងជាប់ឈ្មោះជាបុរសធាត់ជាងគេបង្អស់លើពិភពលោក កាលពីក្នុងឆ្នាំ២០១៦ ជាមួយនឹងទម្ងន់ខ្លួនរហូតដល់ទៅ ៥៩៥គីឡូក្រាម (93st 10lbs) ដែលនេះគឺជាមូលហេតុដ៏ធ្ងន់ធ្ងរ បង្កឲ្យលោកកើតមាននូវជំងឺប្រចាំកាយជាច្រើនរួមមាន ជំងឺទឹកនោមផ្អែម ជំងឺសួត និងលើសសម្ពាធឈាមជាដើម។

លោក Juan Pedro Franco

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីកំឡុងឆ្នាំ២០១៧ កន្លងទៅ លោក Franco ក៏ធ្លាប់បានឆ្លងកាត់ការវះកាត់សម្រកទម្ងន់ ដោយលទ្ធផលអាចឲ្យលោកស្រកបានជាង ២២២គីឡូក្រាម (35st) ប៉ុន្តែទោះបីជាយ៉ាងណា ទម្ងន់នេះក៏នៅតែជាជំងឺធាត់ហួស និងគំរាមកំហែងដល់បញ្ហាសុខភាព ក៏ដូចជាជីវិតរស់នៅប្រចាំថ្ងៃរបស់លោកផងដែរ។

លោក Juan Pedro Franco

យ៉ាងណាមិញ កាលពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះវិញ លោក Franco ត្រូវបានគេរាយការណ៍ថា បញ្ជូនចូលមន្ទីរពេទ្យដើម្បីទទួលការវះកាត់សម្រកទម្ងន់ជាថ្មី ក្នុងការវះកាត់បង្រួមក្រពះ ឲ្យនៅសល់ទំហំសឹងតែតូចជាងស៊ុតទៅទៀត។ ប្រតិបត្តិការលើកនេះ ចំណាយពេលអស់ជាង ១ម៉ោង ដោយទទួលបានជោគជ័យ។ ប៉ុន្តែជាលទ្ធផល ក្រុមគ្រូពេទ្យនៅតែបន្តអះអាងទៀតថា បញ្ហាសុខភាពរបស់លោក Franco ក៏នៅតែបន្តហានិភ័យខ្ពស់ដដែល។ នេះក៏ព្រោះតែភាពធាត់ហួសប្រមាណរបស់លោក។

ក្រោយឆ្លងកាត់ការវះកាត់ជាបន្តបន្ទាប់រួចមក លោក Franco ក៏តែងតែមានជំនឿជាក់ក្នុងខ្លួន ដោយសង្ឃឹមថា នៅថ្ងៃណាមួយលោកនឹងអាចដើរបានជាធម្មតា ដូចគេដូចឯងឡើងវិញ ក្រោយសម្រាកនៅលើគ្រែគេងនេះ អស់ពេលជាង៦ឆ្នាំផងដែរ។

«រឿងដែលសំខាន់បំផុតសម្រាប់ខ្ញុំនោះ គឺអាចដើរបានឡើងវិញម្តងទៀត។ ខ្ញុំមិនបានចេញពីផ្ទះអស់រយៈពេល ៦ឆ្នាំមកហើយ ឬសូម្បីតែដើរទៅកន្លែងណាមួយ» លោក Franco និយាយ។

លោក Juan Pedro Franco

លោកបន្តថា ទោះជាយ៉ាងណា វាគឺជាជោគជ័យដ៏ធំធេងសម្រាប់លោកដែលទទួលបាន រាល់ការវះកាត់ប៉ុន្មានលើកមកនេះ។ លោកពិតជាសប្បាយរីករាយ ហើយគ្រប់គ្នានឹងអាចឃើញលោកដើរផ្លាស់ទីបាននៅថ្ងៃណាមួយ។

«ប្រសិនបើខ្ញុំថ្ងៃណាមួយ ខ្ញុំទទួលបានចំណងជើងថ្មី ឬងារថ្មី “បុរសដែលបាត់បង់ទម្ងន់ ឬស្រកទម្ងន់ច្រើនបំផុត” នោះខ្ញុំនឹងជប់លៀងឲ្យណាណីម្តង» លោក Franco និយាយ។

គួរឲ្យដឹងផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជំងឺធាត់ហួសរបស់លោក Franco ត្រូវបានពិនិត្យតាមដាន យ៉ាងយកចិត្តទុកដាក់ ពីសំណាក់វេជ្ជបណ្ឌិតវះកាត់រោគធាត់ (Bariatric Surgeon) លោក Jose Castaneda Cruz ។

គ្រប់គ្នាក៏សង្ឃឹម និងជូនពរឲ្យលោក Franco អាចស្រកទម្ងន់វិញក្នុងពេលឆាប់ៗខាងមុខនេះទៀត តាមរយៈការវះកាត់ផ្សេងៗ ដើម្បីឲ្យលោកអាចបំពេញក្តីស្រមៃ ងើបដើរឡើងវិញបានដូចគេឯងនោះផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖   

លោក Juan Pedro Franco
លោក Juan Pedro Franco
លោក Juan Pedro Franco
លោក Juan Pedro Franco
លោក Juan Pedro Franco រៀនដើរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]