កូរ៉េខាងត្បូង៖  តារាសម្តែងមុខស្រស់ Chow Yun Fat ដែលអ្នករាល់គ្នាស្គាល់ថាជាបិតាល្បែង  ពេលនេះកំពុងធ្វើឱ្យពិភពលោកមានការស្ងើចសរសើរជាខ្លាំងម្តងទៀត។

លោក Chow Yun Fat

កាលពីពេលថ្មីៗកន្លងទៅនេះ តារាហុងកុងវ័យ ៦៣ ឆ្នាំរូបនេះបានទទួលបទសម្ភាសន៍ជាមួយនឹងសារព័ត៌មានកូរ៉េខាងត្បូង ដែលគេបានសួរលោកម្តងទៀតពាក់ព័ន្ធនឹងរឿងធ្វើសប្បុរសធម៌។

លោកបាននិយាយថា លោកគ្រោងបរិច្ចាគទ្រព្យសម្បត្តិទាំងអស់ដែលត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៥.៦ ពាន់លានដុល្លារហុងកុង (៧១៤ លានដុល្លារអាមេរិក) សម្រាប់ការធ្វើសប្បុរសធម៌ បន្ទាប់ពីលោកលាចាកលោកនេះទៅ ហើយប្រពន្ធរបស់លោកក៏មានការគាំទ្រជាខ្លាំងចំពោះគំនិតនេះដែរ។

លោកបានថ្លែងថា៖  «ប្រពន្ធរបស់ខ្ញុំគាំទ្រយ៉ាងមុតមាំនូវការសម្រេចចិត្តរបស់ខ្ញុំ។ នៅពេលអ្នកស្លាប់ទៅ អ្នកមិនអាចយកលុយទាំងនេះទៅជាមួយអ្នកទេ ចុះហេតុអ្វីក៏មិនឱ្យអ្នកដែលខ្វះខាតទៅ?» 

លោក Chow Yun Fat និងភរិយា

កាលពីខែតុលាកន្លងទៅ ភរិយា Chow Yun Fat អ្នកនាង Jasmine Tan បានទម្លាយប្រាប់អ្នកសារព័ត៌មានថា បើទោះបីជាប្តីរបស់អ្នកនាងមានទ្រព្យសម្បត្តិច្រើនក្តី ក៏គាត់រស់នៅក្នុងជីវិតសាមញ្ញបំផុតពោលគឺគាត់ចាយតែ ៨០០ ដុល្លារហុងកុង (១០២ ដុល្លារអាមេរិក) តែប៉ុណ្ណោះក្នុងមួយខែ។  លើសពីនេះទៅទៀត គាត់ប្រើទូរស័ព្ទ Nokia ស៊េរីចាស់អស់ ១៧ ឆ្នាំ រហូតដល់វាខូច ទើបគាត់ដាច់ចិត្តប្តូរវា។

បន្ថែមពីនេះទៀត លោក Chow Yun Fat ចូលចិត្តដើរ និងជិះឡានក្រុងណាស់ លោកបានបន្តនិយាយទៀតថា៖ «តើអ្នកណាទៅចាប់អារម្មណ៍ខ្ញុំនោះ? បើមនុស្ស ៩០% ទៅហើយ ពួកគេមើលតែទូរស័ព្ទហ្នឹង។»

ក្រៅពីការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ លោកក៏ជាមនុស្សចិត្តល្អ និងសាមញ្ញាបំផុតពោលគឺកាលពីមុន លោកបានជួយបោសសម្អាតទីក្រុង បន្ទាប់ពីមានព្យុះទីហ្វុងកើតឡើងនៅទីក្រុងហុងកុង និងតម្រង់ជួរទៅទិញសំបុត្រកុនដើម្បីមើលរឿងរបស់ខ្លួនឯងទៀត។

លោក Chow Yun Fat

ចុងក្រោយលោកបាននិយាយទៀតថា៖ «ខ្ញុំមានអារម្មណ៍ថា លុយទាំងអស់នេះមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំទេ ខ្ញុំគ្រាន់តែទុកវាបណ្តោះអាសន្នតែប៉ុណ្ណោះ៕»   

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

លោក Chow Yun Fat និងភរិយា
លោក Chow Yun Fat
លោក Chow Yun Fat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]