ភ្នំពេញ៖ រំលឹកទៅដល់ឈ្មោះតារាសម្តែងអ្នកនាងគង់ ចាន់ស្រីមុំ ប្រិយមិត្តជាច្រើនពិតជាបានដឹងហើយថា នាងជាតារាស្រីម្នាក់ដែលមានសំណាង បានរស់នៅក្នុងគ្រួសារដែលពោរពេញដោយសុភមង្គល មានស្វាមីជាទីស្រលាញ់ ចាំថែរក្សាការពារជានិច្ច ចំណែកឯជីវិតឯកជនរបស់នាងក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាពេញចិត្ត និងប្រាថ្នាចង់បានបែបនេះយ៉ាងខ្លាំង។

ដោយឡែក បើនិយាយពីរឿងតែងខ្លួន រាល់ពេលចូលរួមកម្មវិធីម្តងៗវិញ ឃើញថានាងតែងតែរៀបចំខ្លួនយ៉ាងស្រស់ស្អាតជានិច្ច ជាក់ស្តែងកាលពីពេលថ្មីៗនេះតារាស្រីរូបនេះបានបណ្តើរស្វាមីជាទីស្រលាញ់ចូលរួមកម្មវិធីមួយ ដែលបានរៀបចំខ្លួនជាមួយនឹងរ៉ូបពណ៌មាសភ្លឺចែងចាំង យ៉ាងស្រស់ស្អាត មិនចាញ់កូនក្រមុំប៉ុន្មាននោះទេ។

មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានរំលេចជាមួយនឹងគ្រឿងអលង្ការថ្លៃជាច្រើនម៉ូត ដែលធ្វើឲ្យសម្រស់របស់ម្តាយសម័យថ្មីរូបនេះ កាន់តែស្រស់ស្អាតលេចធ្លោជាងគេនៅក្នុងកម្មវិធី។

ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រជាច្រើនពិតមិនអាចទប់មាត់ មិនសរសើរមិនបាននោះទេ ព្រោះថានាងពិតជាស្រស់ស្អាត ក្មេងជាងវ័យ ទោះបីជានាងមានកូន និងគ្រួសាររួចទៅហើយ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖

គង់ ចាន់ស្រីមុំ លេងខ្លួនយ៉ាងស្អាត
គង់ ចាន់ស្រីមុំ លេងខ្លួនយ៉ាងស្អាត
គង់ ចាន់ស្រីមុំ លេងខ្លួនយ៉ាងស្អាត
គង់ ចាន់ស្រីមុំ លេងខ្លួនយ៉ាងស្អាត
គង់ ចាន់ស្រីមុំ លេងខ្លួនយ៉ាងស្អាត
គង់ ចាន់ស្រីមុំ លេងខ្លួនយ៉ាងស្អាត
គង់ ចាន់ស្រីមុំ លេងខ្លួនយ៉ាងស្អាត
គង់ ចាន់ស្រីមុំ លេងខ្លួនយ៉ាងស្អាត
គង់ ចាន់ស្រីមុំ លេងខ្លួនយ៉ាងស្អាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ