ភ្នំពេញ៖ អាចនិយាយបានថា តារាពហុជំនាញ លោក ម៉ា ដូណា ឬតារាមុខសេះ តែងតែបម្រើអារម្មណ៍របស់ប្រិយមិត្ត បានសើចសប្បាយ ភ្លេចអស់ទុក្ខកង្វល់ គ្រប់គ្នា។ ជាមួយគ្នានេះដែរ តារារូបនេះមិនត្រឹមតែទទួលបានការគាំទ្រ ទៅលើការសម្ដែងរបស់ ខ្លួន នោះទេ សូម្បីតែ ការបកស្រាយចម្រៀង ក៏មានប្រជាប្រិយភាពខ្លាំងណាស់ដែរ ។

យ៉ាងណាកាលពីម្សិលមិញនេះ គេសង្កេតថា តារាសម្ដែងរូបនេះ បានជួបរឿងមួយ នេះបើតាមការបង្ហោះ នៅក្នុងគណនីហ្វេសប៊ុក ផ្លូវការរបស់ ខ្លួន ជាមូយនឹងសកម្មភាពចោរបានលួចម៉ូតូ ប្អូនរបស់ខ្លួនបន្ទាប់ពីត្រឡប់មកពីថត MV ថ្មីវិញ។

នៅក្នុងនោះតារាពហុជំនាញ លោក ម៉ា ដូណា ក៏បានសរសេរថា៖ «ខ្ញុំបានត្រូវចោរតាមពីក្រោយលួចយកម៉ូតូ អាសង ពណ៌ក្រហម ២០១៩ស្លាកលេខ ១HH ៨៨៣៨ ប្រសិនពុកម៉ែបងប្អូនបានឃើញសូមជួយផ្តល់ដំណឹងផង ខ្ញុំ និងជូនជាសងគុណ សូមទំនាក់ទំនងមកលេខ ០៧៧៩៩៩៣៨៨ ដោយក្តីគោរពជួយចែករំលែកផង»

មើលវីដេអូ ដែលចោរបានលួចម៉ូតូប្អូនរបស់ខ្លួន៖

លោក ម៉ា ដូណា
លោក ម៉ា ដូណា
លោក ម៉ា ដូណា
សកម្មភាពចោរ
សកម្មភាពចោរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា