កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាចម្រៀងស្រី Jeongyeon សមាជិកក្រុមចម្រៀងនារីគួរឲ្យស្រលាញ់ Twice បានធ្វើឲ្យមហាជនគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការផ្លាស់ប្តូរម៉ូតសក់ថ្មីរបស់នាង។

ជាការពិតណាស់ កន្លងមកឬអាចនិយាយបានថា តាំងពីមុនពេលចូលសិល្បៈមកម៉្លេះ តារាស្រីរូបនេះតែងតែទុកសក់ខ្លីជានិច្ច។ មិនតែប៉ុណ្ណោះ មិនថាតែអ្នកគាំទ្រនោះទេ សូម្បីតែសមាជិករួមក្រុម ក៏មិនធ្លាប់បានឃើញនាង ផ្លាស់ប្តូរម៉ូតវែងដែរ រហូតមានពេលខ្លះ សមាជិកក្រុមរបស់នាងលាន់មាត់រអួ និងអង្វរចង់ឲ្យ Jeongyeon ទុកសក់វែងឲ្យពួកគេបានឃើញម្តងក៏អស់ចិត្តថែមទៀតផង។

ប៉ុន្តែមិនថាយ៉ាងណា ពេលនេះក្តីស្រមៃរបស់សមាជិក Twice បានសម្រេចហើយ ដោយថ្មីៗនេះ Jeongyeon បង្ហាញខ្លួនជាមួយម៉ូតសក់វែងប្រាស្មា ខណៈចូលរួមក្នុងកម្មវិធីមួយ។

យ៉ាងណាមិញ ការផ្លាស់ប្តូរស្ទាយ៍តុបតែងខ្លួនថ្មីរបស់នាង បានធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាលាន់មាត់សរសើរ ពីសម្រស់របស់តារាស្រីវ័យ២៣ឆ្នាំរូបនេះជាខ្លាំង ដោយមិននឹកស្មានថា នាងអាចស្រស់ស្អាតបានគ្រប់ស្ថានភាពនៃស្ទាយ៍តុបតែងខ្លួន ដោយពេលនៅសក់ខ្លីក៏មើលទៅឃើញថា ស្រស់ស្អាតកាលីបមួយបែប រីឯទុកសក់វែងឯនេះវិញ ក៏មើលទៅស្រស់ស្អាត បែបសុភាពនារីផងដែរ៕

Jeongyeon កាលនៅសក់ខ្លី
Jeongyeon កាលនៅសក់ខ្លី
Jeongyeon កាលនៅសក់ខ្លី
Jeongyeon កាលនៅសក់ខ្លី
Jeongyeon ពេលសក់វែង
Jeongyeon ពេលសក់វែង
Jeongyeon ពេលសក់វែង
Jeongyeon ពេលសក់វែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]