ស្លូវ៉ាគី៖ ហេតុការណ៍នេះកើតឡើងក្នុងភូមិភាគខាងជើងឈាងខាងកើតនៃប្រទេសស្លូវ៉ាគី ដែលគេឃើញមានឡានមួយគ្រឿងបើកយ៉ាងលឿនទៅបុករបាំងផ្លូវមួយទំហឹង ហើយក៏ហោះទៅទង្គិចនឹងដំបូលផ្លូវក្រោមដីមួយទៀតដែលមានប្រវែង ៦ម៉ែត្រ បណ្តាលឲ្យរថយន្តខ្ទើចខ្ទីដូចគេកិន។ ចំណែកឯបុរសជាតៃកុងវិញមិនមានរងរបួសធ្ងន់ធ្ងរអ្វីឡើយ។ នេះយោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយក្នុងថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨

ក្នុងអំឡូងពេលកើតហេតុ

បុរសដែលជាតៃកុងឡាន BMW ម្នាក់មានអាយុ៤៤ឆ្នាំ រស់នៅទីក្រុង Bardejov ប្រទេសស្លូវ៉ាគី។ មូលហេតុដែលនាំឲ្យមានហេតុការណ៍នេះកើតឡើងគឺដោយសារ តៃកុងឡានឡានធ្លាក់ភ្នែកងក់ដេកលក់បន្តិចពេលកំពុងបើក។ 

អាជ្ញាធរប្រទេសស្លូវ៉ាបានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង៥ព្រឹកថ្ងៃព្រហស្បត្តិ៍។  រថយន្តទំនើបប្រភេទ BMW មួយគ្រឿងបានហោះបោលទៅបុកដំបូលផ្លូវក្រោមដី Borik មានទីតាំងស្ថិតនៅភាគខាងកើតប្រទេស។ 

ក្រុមប៉ូលិសបន្តថា តៃកុងឡាននេះមិនបានពិសាគ្រឿងស្រវឹងអ្វីទេ តែប្រហែលជាគាត់ងងុយដេកពេក។ 

ហេតុការណ៍នេះត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពបំពាក់នៅកន្លែងកើតហេតុ ៕ មានវីដេអូនៅខាងក្រោម៖

ក្នុងអំឡូងពេលកើតហេតុ
ឡាន BMW
ឡាន BMW

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]