ភ្នំពេញ៖ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ ហាងភីហ្សាដ៏ល្បីឈ្មោះផេសូ ភីហ្សា(Pezzo Pizza Cambodia) បានចាប់ផ្តើមបើកសម្ពោធសាខាទី២ នៅសាខាទួលគោក ដែលបានប្រព្រឹត្តឡើងយ៉ាងអធិកអធម មានទីតាំង ផ្ទះលេខ ៤៦Biz ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (នៅជាប់នឹងហាង Big Apple Donuts & Coffeeសាខាទួលគោក) រីឯភ្ញៀវកិត្តិយសក៏បាននាំគ្នា ចូលរួមដោយក្តីរីករាយបំផុត។

ទិដ្ឋភាពក្នុងការបើកសម្ពោធផេសូ ភីហ្សា
ទិដ្ឋភាពក្នុងការបើកសម្ពោធផេសូ ភីហ្សា

មិនត្រឹមតែប៉ុណ្ណោះ អតិថិជនជាច្រើនក៏បាននាំគ្នាចូលរួម ឈរចាំទិញ និងភ្លក្សជាមួយនឹងរសជាតិដ៏ពិសេសនៃភីហ្សា ដែលបានធ្វើឡើង យ៉ាងគួរឲ្យចង់ញ៉ាំមានរសជាតិជាច្រើនសម្រាប់ជ្រើសរើស រីឯតម្លៃវិញក៏សមរម្យ តម្រូវតាមមនុស្សគ្រប់វ័យ គ្រប់ឋានៈអាចមកភ្លក្សជាមួយនឹងភីហ្សា ដ៏ឆ្ងាញ់ នៅក្នុងប្រទេសកម្ពុជា។

ផេសូ ភីហ្សា គឺជាហាងដំបូងគេនៅកម្ពុជា ដែលបានដាក់លក់ភីហ្សាចំណិតៗ ងាយស្រួលសម្រាប់អតិថិជននៅក្នុងការជាវយកទៅពិសា ដោយមានជាង១០រសជាតិ និងមានតម្លៃចាប់ពី២.៣ដុល្លារ តែប៉ុណ្ណោះក្នុងមួយចំណិត។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ហាងភីហ្សាដ៏ល្បីឈ្មោះ ផេសូ ភីហ្សា ក៏មាន Promotion ពិសេសសម្រាប់អតិថិជនដែលបាននាំគ្នាមកជាវដោយផ្ទាល់ ដែលមានការទិញ២ ថែម១ភ្លាមៗ ជាមួយនឹងតម្លៃយ៉ាងពិសេស គួបផ្សំនឹងរសជាតិភីហ្សាយ៉ាងឈ្ងុយឆ្ងាញ់ពិសារ និងជាប់ចិត្តជាខ្លាំង ចាប់ពីថ្ងៃទី២៤ ដល់៣១ ធ្នូ ២០១៨។ 

ទិដ្ឋភាពក្នុងការបើកសម្ពោធផេសូ ភីហ្សា

តែអ្វីដែលកាន់តែពិសេសនោះគឺ រាល់អតិថិជនដែលបានទៅជាវផ្ទាល់ នៅក្នុងថ្ងៃបើកសម្ពោធនាថ្ងៃទី២៤ ពីម៉ោង១១:០០ ព្រឹក សម្រាប់អតិថិជន ១០០នាក់ដំបូង ដែលបានទិញភីហ្សា ២ចំណិត នឹងទទួលបានកាដូពិសេសគឺ កញ្ចប់VIP Card ពិសេសដែលមានដូចជា៖ ភីហ្សា ១ចំណិត + ភីហ្សា ៣ចំណិត + ស្លាប់មាន់ ៤ដុំ + Pepsi ១កែវ + ២ដុល្លារ Big Apple Donuts Voucher + ដបទឹក Pepsi + សាច់ក្រកណាឆូ ៦ដុំ ទៀតផង។

ទិដ្ឋភាពក្នុងការបើកសម្ពោធផេសូ ភីហ្សា
ទិដ្ឋភាពក្នុងការបើកសម្ពោធផេសូ ភីហ្សា
ទិដ្ឋភាពក្នុងការបើកសម្ពោធផេសូ ភីហ្សា

ដូច្នោះកុំឲ្យឱកាសដ៏ល្អមួយនេះកន្លងផុតទៅ ប្រិយមិត្តដែលចូលចិត្ត និងជាហ្វេនភីហ្សាដ៏ឆ្ងាញ់មួយនេះ អាចរកជាវទិញបាននៅសាខាថ្មីទួលគោក ដែលមានPromotion ពិសេសដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងការថែមជាច្រើនមុខ ចែកជូនដល់អតិថិជនផងដែរ។

គួរបញ្ជាក់ផងដែរថា នេះជាសាខាទី២ហើយ ដែលផេសូ ភីហ្សា ធ្វើការបើកសម្ពោធជាផ្លូវការនៅក្នុងឆ្នាំ២០១៨នេះ ដោយសារតែការបើកលក់ដំបូងនៅប្រទេសកម្ពុជា ផេសូ ភីហ្សា ទទួលបាននូវការគាំទ្រខ្លាំងពីបណ្តាអតិថិជនជាច្រើន មិនថាក្មេងចាស់ប្រុសស្រីបាននាំគ្នាចូលចិត្ត និងពេញចិត្ត ជាមួយនឹងរសជាតិថ្មីៗ ប្លែកៗ ដែលជាទីជាប់ចិត្ត។

សម្រាប់ព័ត៌មានលម្អិតសូមធ្វើការទាក់ទងទៅកាន់លេខហ្វេសប៊ុកផេក ៖ Pezzo Pizza Cambodia  ឬអាស្រ័យដ្ឋាន៖ ផ្ទះលេខ ៤៦Biz ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (នៅជាប់នឹងហាង Big Apple Donuts & Coffeeសាខាទួលគោក)៕

ទិដ្ឋភាពក្នុងការបើកសម្ពោធផេសូ ភីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]