បរទេស៖ ថ្មីៗនេះអ្នកវិទ្យាសាស្ត្រទើបរកឃើញស្រះទឹកកកមួយយ៉ាងធំសម្បើម ដែលស្ថិតនៅប៉ូលខាងជើងនៃភពព្រះអង្គារ។ នេះយោងតាមសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៨

ស្រះទឹកកក Korolev crater

ស្រះមួយនេះត្រូវបានគេដាក់ឈ្មោះឱ្យថា Korolev មានទីតាំងស្ថិតនៅតំបន់ប៉ូលខាងជើងនៃភពព្រះអង្គារ។ វាត្រូវបានគេរកឃើញនិងថតយករូបភាពយ៉ាងច្បាស់ដោយទីភ្នាក់ងារយានអវកាសអឺរ៉ុបហៅកាត់ថា ESP

យោងតាមសារព័ត៌មានដដែលបានបន្តថា ស្រះមួយនេះមានប្រវែងសរុប ៨២គីឡូម៉ែត្រ អមដោយកម្រាស់ផ្ទាំងទឹកកកយ៉ាងក្រាស់ឃ្មឹកប្រមាណ ១,៨ គីឡូម៉ែត្រចុះទៅក្រោមដី។

រូបភាពទាំងនេះត្រូវបានផ្តិតយកបានដោយម៉ាស៊ីនកាមេរ៉ាស្តេរ៉េអូ ដែលជាប្រភេទកាមេរ៉ាអាចផ្តិតយករូបពីចម្ងាយបានយ៉ាងច្បាស់ និងមានសមត្ថភាពថតរូបបានច្រើនសន្លឹកក្នុងពេលតែមួយ។

គួរបញ្ជាក់ថា គម្រោងបង្ហោះយានអវកាសទៅអង្កេតនិងផ្តិតយករូបភាពនៅភពព្រះអង្គារ របស់ទីភ្នាក់ងារយានអវកាសអ៊ឺរ៉ុបបានចាប់ផ្តើមតាំងពីថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០០៣ មកទល់សព្វថ្ងៃនេះ៕

មានវីដេអូនៅខាងក្រោម៖ 

ស្រះទឹកកក Korolev crater
ស្រះទឹកកក Korolev crater
យានអវកាសរបស់ភ្នាក់ងារESP

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]