រាជធានីភ្នំពេញ ៖ បន្ទាប់ពី Samsung ចាប់ដៃសហការដោយជោគជ័យ និងចុះកុងត្រាជាមួយកំពូលតារា ចម្រៀងស្រីល្បីឈ្មោះសុគន្ធ និសា ឱ្យធ្វើជាតារាផ្សព្វផ្សាយផលិតផល (Brand Ambassador) របស់ខ្លួនតាំងពីឆ្នាំ ២០១១ កន្លងមក ស្រាប់តែថ្មីៗក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េកំពុងរីក ដុះដាលប្រជាប្រិយមួយនេះ ចុះកុងត្រាជាមួយកញ្ញា ឱក សុគន្ធកញ្ញា បន្ថែមទៀត ។

ជួបជាមួយកំពូលតារាចម្រៀងជាសមាជិក BA ថ្មីទីពីររបស់ Samsung ប្រចាំឆ្នាំ២០១៣នេះដែរ សុគន្ធកញ្ញា បានលើកឡើងដោយអារម្មណ៍រំភើបរីករាយ ដោយបានសហការជាមួយក្រុមហ៊ុន បច្ចេកវិទ្យាឈានមុខមួយនៅកម្ពុជា ក៏ដូចជាពិភពលោកនាពេលបច្ចុប្បន្ន។

កញ្ញាបន្ថែមថា នាងនឹងខិតខំឲ្យអស់ពីកម្លាំងកាយចិត្តដើម្បី ឲ្យកិច្ចសហប្រតិបត្តិការមួយនេះ ដំណើរការទៅរលូនប្រកបដោយជោគជ័យ។ ងាកមកស្ដាប់ប្រសាសន៍របស់លោកវ៉ាត់ ឡាំផេង នាយកគ្រប់គ្រងសាខាថៃក្រុមហ៊ុន Samsung អេឡិចត្រូនិកប្រចាំកម្ពុជា បានលើកឡើងដែរថា យើងបន្ថែមវត្តមានរបស់ឱក សុគន្ធកញ្ញា ជា BA ម្នាក់ទៀតពីលើ BA ដែលមានស្រាប់តាំងពី២០១១ មក គឺស្ដែងឲ្យឃើញពីការរីកចម្រើន ឥតឈប់ឈររបស់ក្រុមហ៊ុន។ ថ្វីត្បិតតែតារាស្រីល្បីៗទាំងពីររូបនេះ មានឈ្មោះជា Brand Ambassadorដូចគ្នា ប៉ុន្តែម្នាក់ៗមានទំនួលខុសត្រូវផ្សេងគ្នា៕







បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា