អាមេរិក៖ សិស្សចិនរៀនជំនាញគីមីវិទ្យាម្នាក់ បានបែកគំនិតទិញសារធាតុគីមីមកផ្សំ ដើម្បីប៉ុនប៉ងយកវាទៅបំពុលមិត្តភក្តិជនជាតិអាហ្វ្រិកដែលរស់នៅក្នុងបន្ទប់ជាមួយគ្នាឲ្យស្លាប់។ នេះយោងតាមសារព័ត៌មាន BBC ចេញផ្សាយថ្ងៃ២៤ ខែធ្នូ ឆ្នាំ ២០១៨

Yukai Yang

និស្សិតឈ្មោះ Yukai Yang  ត្រូវបានចាប់ខ្លួនដល់កន្លែងស្នាក់នៅ កាលពីថ្ងៃព្រហស្បត្តិ៍ ទី២០ ខែធ្នូ កន្លងទៅនេះ។ ចំណែកជនរងគ្រោះមានឈ្មោះ Juwan Royal ជាសិស្សជនជាតិអាហ្វ្រិកដែលបានមករៀនសូត្របន្តនៅទឹកដីអាមេរិក និងរស់នៅក្នុងបន្ទប់ជាមួយនឹងជនល្មើស។

យោងតាមប្រសាសន៍របស់រដ្ឋអាជ្ញាអាមេរិកបានឲ្យដឹងថា គាត់បានរកឃើញសារធាតុគីមីប្រភេទ (thallium) នៅក្នុងអាហារ និងទឹករបស់សិស្សអាហ្វ្រិកដែលជាជនរងគ្រោះ។  គួរឱ្យដឹងថា ឥឡូវនេះ សិស្សអាហ្វ្រិករូបនេះកំពុងទទួលរងការឈឺចាប់ដោយសារប្រតិកម្មគីមីទាំងអស់នោះ

យោងតាមសម្តីរបស់ជនល្មើស Yukai Yang  បានឲ្យដឹងថា គេពិតជាបានកុម្ម៉ង់ទិញសារធាតុគីមី (thallium) និងសារធាតុគីមីផ្សេងទៀតមែននៅលើប្រព័ន្ធអ៊ីនធឺណិត។ គេបន្តថា "ប៉ុន្តែមូលហេតុដែលខ្ញុំទិញសារធាតុគីមីទាំងអស់នេះមក ដោយសារខ្ញុំមានបំណងចង់បំពុលខ្លួនឯង បើខ្ញុំធ្វើមិនបានល្អក្នុងការប្រលងនាពេលខាងមុខនេះ" 

យ៉ាងណាមិញ អាជ្ញាធរបានរកឃើញថា សិស្សចិនម្នាក់នេះក៏បានធ្វើការរើសអើង ពូជសាសន៍លើជនរងគ្រោះខាងលើទៀតផង ដោយការយកទឹកថ្នាំពណ៌ (spray) មកបាញ់ក្នុងបន្ទប់។

សិស្សចិន និង សិស្សអាហ្វ្រិក

យោងតាមប្រភពសារព័ត៌មានដដែលបានបន្តថា សិស្សចិនម្នាក់នេះបានប៉ុនប៉ងចង់បំពុលសិស្សរងគ្រោះរយៈពេលជាច្រើនខែមកហើយ។   ហេតុការណ៍នេះកើតឡើងក្នុងបន្ទប់រៀនដែលពួកគេរស់នៅប្រចាំថ្ងៃ មានទីតាំងនៅមហាវិទ្យាល័យ Lehigh ស្ថិតក្នុងរដ្ឋ Pensylvania។ 

តាមការអះអាងពីសិស្សអាហ្វ្រិកដែលជាជនរងគ្រោះបានឲ្យដឹងថា ប្រតិកម្មនៃសារធាតុគីមីតែងតែធ្វើឲ្យគាត់មានអារម្មណ៍វិលមុខ ចង់ក្អួត និងញ័រដៃជើងជាញឹកញាប់។

គួរបញ្ជាក់ថា សារធាតុគីមីគ្មានក្លិន និងពណ៌ thallium នេះជាប្រភេទគីមីម្យ៉ាងដែលគេច្រើនយកទៅផលិតជាថ្នាំបំពុលសត្វកណ្តុរ៕

មានវីដេអូនៅខាងក្រោម៖ 

សិស្សចិន Yukai Yang
មហាវិទ្យាល័យLehigh
សារធាតុគីមី Thallium

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]