ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ រលកយក្សស៊ូណាមី បានលេបត្របាក់ប្រទេសឥណ្ឌូនេស៊ី បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២២២ នាក់បានស្លាប់ និង ៨៤៣ នាក់បានរបួសក្នុងហេតុការណ៍ដ៏កាចសាហាវនេះ។

ហេតុការណ៍ដ៏ព្រឺព្រួចនេះ បានកើតឡើងនៅលើកោះស៊ូម៉ាត្រា និងកោះចាវ៉ា មូលហេតុដែលបង្កឱ្យមានរលកយក្សស៊ូណាមីនេះកើតឡើង គឺដោយសារតែការរអិលបាក់ដីក្រោមបាតសមុទ្រ បន្ទាប់ពីភ្នំភ្លើង Anak Krakatau ផ្ទុះឡើង។

បន្ថែមពីនេះទៀត សំណង់រាប់ពាន់កន្លែង ដូចជាផ្ទះ មន្ទីរពេទ្យ សណ្ឋាគារ ផ្សារទំនើប ហើយនិងស្ពាន បានបាក់ស្រុត ដោយសារតែគ្រោះរញ្ជួយដី ហើយនិងការបោកវាយរបស់រលកយក្សស៊ូណាមីនេះ។

គួររម្លឹកផងដែរ ឥណ្ឌូណេស៊ី ដែលជាប្រជុំកោះ ស្ថិត នៅលើបណ្តោយ ខ្សែក្រវ៉ាត់ភ្នំភ្លើងរបស់មហាសមុទ្រ ប៉ាស៊ីហ្វិក ឧស្សាហ៍ជួបគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមីជាញឹកញាប់។ គ្រោះរញ្ជួយដី ដែលកាចសាហាវជាងគេ គឺគ្រោះរញ្ជួយដី កាលពីឆ្នាំ ២០០៤ ដែលមានកម្រិត៩,១មាត្រដ្ឋានរិចទ័រ បង្កជារលកយក្សស៊ូណាមី និងបានសម្លាប់មនុស្សជាង ២២០,០០០នាក់ នៅក្នុងប្រទេសនេះ៕  

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ភ្នំភ្លើង Anak Krakatau ផ្ទុះឡើង
ភ្នំភ្លើង Anak Krakatau ផ្ទុះឡើង
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]