ភ្នំពេញ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយតារាសម្តែង និងជាពិធីករដ៏មានប្រជាប្រិយភាព លោកទុយ បានទម្លាយរៀបរាប់រឿងក្នុងចិត្ត ដែលខ្លួនខំលាក់មិត្ត ប្អូនៗអស់រយៈពេលជាច្រើនឆ្នាំ តាមរយៈការបង្ហោះវីដេអូទាំងទឹកភ្នែក ធ្វើឲ្យមហាជនជាច្រើនអាណិតដល់រូបលោកយ៉ាងខ្លាំង។

តាមការបកស្រាយ នៅក្នុងវីដេអូមួយនេះ ឃើញថាតារាប្រុសរូបនេះបានអរគុណទៅកាន់បណ្តាអ្នកសិល្បៈជាច្រើន ដែលបាននាំគ្នាចូលរួមជួយ ដល់លោកនៅពេលដែលជួបទុក្ខ ក្នុងគ្រាដែលលោកកំពុងតែធ្លាក់ខ្លួន ស្របពេលដែលម្តាយជាទីស្រលាញ់បានស្លាប់ចោលទៅ ធ្វើឲ្យខ្លួនមានវិប្បដិសារីយ៉ាងខ្លាំង ម្យ៉ាងវិញទៀតលោកក៏ត្រូវជួបរឿងគូដែលពិបាក និងធ្វើឲ្យខ្លួនចងចាំទុកនៅក្នុងចិត្តមកទល់នឹងពេលនេះ។

លើសពីនេះទៅទៀត លោកក៏បានរៀបរាប់បន្ថែមថា ការដែលលោកបញ្ចេញវីដេអូបែបនេះ គឺដោយសារតែលោកហាក់ដូចជាមានប្រផ្នូលមិនល្អ សម្រាកពេលយប់តែងតែយល់សុបិនថាខ្លួនស្លាប់មែនទែន ដូច្នោះហើយលោកក៏និយាយទម្លាយពីរឿងក្នុងចិត្ត ឲ្យប្អូនៗ និងមនុស្សជុំវិញខ្លួនបានដឹង ព្រោះតែខ្លាចពេលខ្លួនឯងស្លាប់មិនបាននិយាយ។ ទន្ទឹមនឹងនេះលោកក៏បានរៀបរាប់យ៉ាងដូច្នោះថា៖  

សាររបស់លោកទុយ

ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រជាច្រើនពិតជាអាណិតដល់រូបលោកយ៉ាងខ្លាំង ដែលមិននឹកស្មានថាលោក មានជំងឺផ្លូវចិត្តខ្លាំងបែបនេះ តាំងតែពីម្តាយជាទីស្រលាញ់ស្លាប់ចោលខ្លួនមកម្ល៉េះ។

មិនត្រឹមតែប៉ុណ្ណោះ មហាជនជាច្រើនក៏បាននាំគ្នាចូលរួមលើកទឹកចិត្តដល់រូបលោក ឲ្យខំប្រឹងតស៊ូជំនះភាពលំបាកទាំងនេះ ឲ្យបាន និងកុំគិតច្រើនរក្សាសុខភាពរបស់ខ្លួន៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

លោកទុយ និងប្អូនប្រុស
លោកទុយ
លោកទុយ
ម្តាយលោកដែលបានស្លាប់ទៅ
ម្តាយលោកដែលបានស្លាប់ទៅ
លោកទុយ រៀបរាប់ទាំងទឹកភ្នែក
លោកទុយ រៀបរាប់ទាំងទឹកភ្នែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទុយ