ថៃ៖ ទោះបីជាមិនទទួលបាននូវជ័យលាភី នៅក្នុងកម្មវិធីប្រលងចម្រៀងកុមារ The Voice Kids រដូវកាលទី២ ក៏ប៉ុន្តែប្អូនប្រុស ឆេង ប្រសិទ្ធ ហាក់ដូចជាមានប្រជាប្រិយភាពខ្លាំង មិនចាញ់តារាវ័យក្មេងដទៃ ព្រោះថាសមត្ថភាពរបស់ប្អូនក៏ខ្លាំងអាចច្រៀងភាសាបរទេសបាន គួបផ្សំនឹងសម្រស់សង្ហាធម្មជាតិ តាំងពីក្មេងផងនោះ។

មកទល់នឹងពេលនេះឃើញថា ប្អូនប្រុសក៏ក្លាយទៅជាតារាវ័យក្មេងម្នាក់ ដែលបានលេចមុខនៅក្នុងកម្មវិធីការប្រគំតន្រ្តីនានាជាច្រើន មិនចាញ់ម្ចាស់ពានរង្វាន់ប៉ុន្មាននោះទេ។តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនោះគឺ កាលពីពេលថ្មីៗនេះ ស្រាប់តែឃើញ អតីតបេក្ខភាពរូបនេះ លេចមុខនៅក្នុងកម្មវិធីមួយនៅក្នុងប្រទេសថៃ។

ដោយក្នុងនោះ ប្អូនប្រុសបានលេងខ្លួន យ៉ាងស្រស់សង្ហា បានឡើងបកស្រាយ បទចម្រៀងមួយបទជាភាសាអង់គ្លេស ដែលទទួលបានការគាំទ្រ និងអ្នកទស្សនាជាច្រើននាក់ នៅក្នុងការបញ្ចេញសមត្ថភាពច្រៀង និងរាំបានយ៉ាងល្អរបស់តារាវ័យក្មេងរូបនេះ។

បន្ទាប់ពីបានឃើញសកម្មភាពមួយនេះ បានធ្វើឲ្យបណ្តាគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថា តារាវ័យក្មេងរូបសង្ហារូបនេះ បានឡើងច្រៀងនៅក្នុងកម្មវិធីបែបនេះនៅក្នុងប្រទេសថៃ យ៉ាងដូច្នោះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ នៅប្រទេសថៃ
ឆេង ប្រសិទ្ធ ពេលឡើងច្រៀងនៅថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆេង ប្រសិទ្ធ