ភ្នំពេញ៖ ក្រោយតារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញាទេព បូព្រឹក្ស និងលោកងួន ចាន់ដេវីត បានបង្ហើបពីទំនាក់ទំនងស្នេហាជាមួយគ្នា ឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេកាន់តែស្និទ្ធស្នាល ផ្អែមល្ហែមនឹងគ្នាកាន់តែខ្លាំងឡើងគួរឲ្យសរសើរ។

ចំណែកឯរឿងការងាររកស៊ីវិញ អ្នកទាំងពីរក៏បានចាប់ដៃគ្នាដើរទៅមុខជោគជ័យយ៉ាងរលូន មិនត្រឹមតែប៉ុណ្ណោះមហាជនជាច្រើនក៏បានជ្រាបថា គូស្នេហ៍មួយគូនេះបានចាប់ដៃគ្នទិញរបស់មានតម្លៃជាច្រើន ដូចជាឡាន គ្រឿងអលង្ការប្លែកៗ ដែលមានតម្លៃថៃ្លរាប់ម៉ឺនដុល្លារទៀតផង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ គឺជាថ្ងៃកំណើតរបស់កញ្ញា ទេព បូព្រឹក្ស ដោយក្នុងនោះគូស្នេហ៍របស់នាង ដេវីត ពិតជាមិនភ្លេចជូនកាដូពិសេសសម្រាប់រូបនាងនោះទេ ដោយក្នុងនោះលោកបានធ្វើការរៀបចំSurprise ជាមួយនឹងកាដូនាឡិកាដៃ ដាំពេជ្រជាច្រើនគ្រាប់ ស្រស់ស្អាត និងចាំងភ្នែក ដែលមានតម្លៃរហូតដល់ ៦៩០០ដុល្លារឯណោះ។

ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រជាច្រើនពិតជារំភើបជំនួសនាង ដែលមានគូស្នេហ៍ដែលយល់ចិត្ត និងតែងតែមិនភ្លេចជូននូវកាដូសម្រាប់នាងនៅក្នុងថ្ងៃពិសេសបែបនេះនោះទេ មិនត្រឹមតែប៉ុណ្ណោះកាដូទាំងនោះសុទ្ធតែមានតម្លៃថ្លៃៗទាំងអស់៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ទេព បូព្រឹក្ស និងដេវីត
ទេព បូព្រឹក្ស និងដេវីត
ដេវីត ជូនកាដូដ៏មានតម្លៃដល់ ទេព បូព្រឹក្ស
ដេវីត ជូនកាដូដ៏មានតម្លៃដល់ ទេព បូព្រឹក្ស
ដេវីត ជូនកាដូដ៏មានតម្លៃដល់ ទេព បូព្រឹក្ស
ដេវីត ជូនកាដូដ៏មានតម្លៃដល់ ទេព បូព្រឹក្ស
នាឡិកាតម្លៃ៦៩០០ដុល្លារ
នាឡិកាតម្លៃ៦៩០០ដុល្លារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត