ហុងកុង៖ ក្លាយទៅជារឿងដ៏កក្រើកមួយ ដែលកំពុងតែមានភាពល្បីល្បាញយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ព្រោះកាលពីពេលថ្មីៗនេះ ខាងវេបសាយសារព័ត៌មានរបស់ចិនជាច្រើន ស្រាប់តែបានចុះផ្សាយរឿងអាស្រូវដ៏ក្តៅគគុក ដែលទាក់ទងទៅនឹងតារាសម្តែងស្រីល្បីឈ្មោះ Fan BingBing ។

ដោយគេកំពុងតែល្បីសុះសាយថា តារាចម្រៀងវ័យ ១៨ ឆ្នាំ លោក Fan Chengcheng ដែលតារាសម្តែងស្រី Fan BingBing ធ្លាប់បានប្រាប់ថា គឺជាប្អូនប្រុសរបស់នាងនោះ ត្រូវបានគេសង្ស័យថា គឺជាកូនប្រុសបង្កើតរបស់នាងទៅវិញ។ នេះបើយោងតាមរូបភាពរបស់នាង និងលោក Fan Chengcheng កាលពីនៅក្មេងៗ ដែលបានបែកធ្លាយ។

Fan Bing Bing និង Fan Chengcheng កាលពីក្មេង
Fan Chengcheng

ហើយអ្នកដែលគេមានការសង្ស័យខ្លាំងថា ជាឪពុករបស់តារាចម្រៀងប្រុសវ័យក្មេងរូបនេះនោះ គឺតារាសម្តែងជើងចាស់វ័យ ៦៦ ឆ្នាំលោក Samo Hung (ឬ Hong Jin Bao) ។

ដោយមានអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមជាច្រើន បានចេញមុខមកវិភាគផ្សេងៗគ្នាថា គឺជារឿងមួយដែលអាចទៅរួចព្រោះ Fan Chengcheng និង Fan BingBing មានអាយុខុសគ្នាដល់ទៅ ១៩ ឆ្នាំ ដែលជាហេតុថា Fan Chengcheng អាចជាកូនប្រុសរបស់នាងពិតប្រាកដមែនក៏អាចថាបាន។

Hong Jin Bao

ទន្ទឹមនឹងនេះបណ្តាវេបសាយមួយចំនួនក៏បានបញ្ជាក់ថា ពួកគេបានតាមដានរឿងនេះអស់រយៈពេល ២-៣ ឆ្នាំកន្លងមកហើយ ដោយពួកគេក៏បានដឹងថា កាលពី ១៨ ឆ្នាំមុន Fan BingBing និងលោក Hong Jin Bao ពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នាពិតមែន។ ព្រោះលោក Hong Jin Bao គឺជាអ្នកត្រួសត្រាយផ្លូវឱ្យ Fan BingBing បានចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង និងលោកក៏បានទិញផ្ទះដ៏ធំមួយឱ្យនាងទៀតផង។

ម្យ៉ាងវិញទៀត នៅឆ្នាំ ២០០០ ដែល Fan Chengcheng ទើបតែកើតគឺតារាស្រីរូបនេះមិនបានមានការងារអ្វីនៅក្នុងសិល្បៈឡើយ។ ពោលគឺ នាងហាក់ស្ងប់ស្ងាត់អស់មួយរយៈទើបបង្ហាញខ្លួនដូចដើមវិញ។

Hong Jin Bao និង Fan Bing Bing
Fan Bing Bing កាលពីឆ្នាំ ២០០០

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏រឿងនេះនៅតែមានភាពស្រពេចស្រពិលនៅឡើយ ព្រោះមកទល់នឹងពេលនេះ មិនទាន់មានភាគីពាក់ព័ន្ធណាមួយ ចេញមុខមកបំភ្លឺការពិតនៅឡើយទេ៕

Fan Bing Bing
Fan Bing Bing
Fan Bing Bing
Hong Jin Bao
Fan Bing Bing និង Fan Chengcheng កាលពីក្មេង
Fan Chengcheng
Fan Chengcheng
Fan Chengcheng

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]