ថៃ៖ ស្រីស្អាតជាតារាយូធូបម្នាក់ (Youtuber) កំពុងប្រឈមមុខនឹងពាក្យបណ្តឹងដ៏ធ្ងន់ធ្ងរមួយ ក្រោយពីហ៊ានរិះគន់ចំៗថា Miss Universe ថៃ ស្លៀករ៉ូបអាក្រក់មើល ទាំងដែលរ៉ូបនោះត្រូវបានច្នៃម៉ូតឡើងដោយព្រះនាង (បុត្រី) របស់សេ្តចថៃផ្ទាល់។

អ្នកលេងយូធូប Wanchaleom

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញា Wanchaleom Jamneanphol បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាង ដោយហ៊ានរិះគន់រ៉ូបរបស់ Miss Universe ថៃ Sophida Kanchanarin ថាអាក្រក់មើល មិនស្អាត ទាំងដែលរ៉ូបនោះត្រូវបានគេដឹងថា ច្នៃម៉ូតឡើងដោយព្រះនាង Sirivannavari Nariratana បុត្រីរបស់ស្ដេចប្រទេសថៃ។

យោងតាមច្បាប់របស់ប្រទេសថៃ ការប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងសែរាជវង្ស ត្រូវបានហាមឃាត់ជាដាច់ខាត ហើយអ្នកដែលបំពាននឹងត្រូវផ្តន្ទាទោសតាមច្បាប់ ដោយអាចជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។ 

Miss Universe ថៃកញ្ញា Sophida Kanchanarin

ក្រោយមក លោកឧកញ៉ា Kitjanut Chaiyosburanato បានដាក់ពាក្យបណ្តឹងប្តឹងកញ្ញា Wanchaleom ចំពោះឥរិយាបទមិនសមរម្យរបស់កញ្ញា។

បន្ទាប់ពីមានរឿងនេះកើតឡើងភ្លាម តារាយូធូបនេះក៏បានលុបសារពីគណនីហ្វេសប៊ុករបស់នាងភ្លាម ហើយបានសុំទោសជាសាធារណៈថា នាងគ្មានបំណងប្រមាថព្រះចេស្តាព្រះនាងទេ ហើយនាងបាននិយាយទៀតថា នាងមិនដឹងថា គ្រាន់តែបង្ហោះសារ និង Comment សោះ អាចប្រមាថព្រះចេស្តាព្រះនាង និងមានរឿងធំដូច្នេះទេ។

យ៉ាងណាមិញ ប៉ូលិសប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាថៃបានទទួលយកពាក្យបណ្តឹងនេះ និងមានវិធានការដោះស្រាយតាមផ្លូវច្បាប់។

គួររម្លឹកផងដែរ Miss Universe ថៃកញ្ញា Sophida Kanchanarin បានឡើងដល់វគ្គ Top 10 នៅក្នុងការប្រកួតបវរកញ្ញាពិភពលោក កាលពីពេលៗកន្លងទៅនេះ។

គួរបញ្ជាក់ថា អ្នកច្នៃម៉ូតនេះត្រូវជាបុត្រីស្ដេចថៃ Maha Vajiralongkorn នាពេលបច្ចុប្បន្ននេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ព្រះនាងថៃ Sirivannavari Nariratana
ព្រះនាងថៃ Sirivannavari Nariratana
អ្នកលេងយូធូប Wanchaleom
អ្នកលេងយូធូប Wanchaleom
Miss Universe ថៃកញ្ញា Sophida Kanchanarin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]