ទីក្រុងឡុងដ៏ៈ យោងតាម ទីភ្នាក់ងារព័ត៌មាន ចិន “ស៊ិនហួ” ចុះផ្សាយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១២ ថា ផ្អែកតាម ការសិក្សាស្រាវជ្រាវថ្មីមួយ បានលើកឡើងថា សិស្ស សាលាតូចៗ ដែលតែងប្រើប្រាស់ កាបូបស្ពាយធំៗ អាចបង្កបញ្ហា ដល់ពួកគេ ពោលបង្កជារោគឈឺចុកចាប់ ផ្នែកឆ្អឹងខ្នង ។

ក្រុមអ្នកស្រាវជ្រាវមួយចំនួន មកពីអេស្ប៉ាញ បានលើកឡើងថា ពួកគេបានរកឃើញ កូនសិស្សសាលាដែលតែង និយម ប្រើប្រាស់កាបូបស្ពាយធំៗ ប្រមាណជាង ១៤០០ នាក់ ពួកគេត្រូវប្រឈមមុខ នឹងរោគឈឺចុកចាប់ផ្នែកឆ្អឹង ខ្នង ជាក់ជាមិនខានឡើយ បើសិនជាពួកគេ បន្ដធ្វើបែបនេះ ។

តាមការសិក្សា ស្រាវជ្រាវបានបញ្ជាក់យ៉ាងច្បាស់ថា ផលប៉ះពាល់ប្រមាណ ៤២ ភាគរយ ដែលបង្កឱ្យ កើតរោគពាក់ ព័ន្ធការលើកឡើងខាងលើ ៕

ប្រែសម្រួលៈ សុបញ្ញវ័ន្ដ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]