ភ្នំពេញ៖ អាចនិយាយបានថា តាំងពីតារាចម្រៀងស្រី ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈមក ឃើញថាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ។ 

ជាមួយគ្នានេះដែរ គេក៏សង្កេតឃើញថា តារាចម្រៀងស្រីរូបនេះ ក៏តែងតែលេចមុខចូលរួមក្នុងការងារសង្គម ជាហូរហែនាពេលកន្លងមក ដែលសកម្មភាពសប្បុរសធម៌ទាំងអស់នោះ ក៏រឹតតែធ្វើឲ្យនាងទទួលបាននូវការចាប់អារម្មណ៍ ការកោតសរសើរ និងការស្រលាញ់ចូលចិត្តពីមហាជនផងដែរ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ បើតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ កញ្ញា សុខ ពិសី ម្ចាស់បទ «ហេតុអ្វីយកអូនលេងលើច» រូបនេះ បានបង្ហាញពីសកម្មភាពជាច្រើន ក្នុងការចុះសួរសុខទុក្ខក្មេងៗ ជាមួយនឹងអំណាយខ្លះៗ យកទៅចែកជូនដល់ពួកគេផងដែរ។

នៅក្នុងនោះដែរ តារាចម្រៀងស្រី កញ្ញា សុខ ពិសី ក៏បានភ្ជាប់ជាមួយនឹងសារថា៖

«នេះជាប្រាក់បានពីកម្លាំងញើសឈាមរបស់ មីងមីង រីករាយនិងចែករំលែកដើម្បីកាត់បន្ថយភាពលំបាករបស់ក្មួយៗបានខ្លះ ទោះបីមិនច្រើនប៉ុន្តែជាក្តីស្រលាញ់ពិតរបស់មីងចង់ផ្តល់ទៅឲ្យក្មួយៗ» ។

ទាំងអស់នេះស្ដែងឲ្យឃើញថា កញ្ញា សុខ ពិសី មិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាតនោះទេ ថែមទាំងចិត្តល្អទៀតផង៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ 

កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី