(ភ្នំពេញ)៖ តារាសម្តែងស្រីកញ្ញា ពេជ្រ ចរណៃ បានធ្វើការរៀបរាប់ប្រាប់ឲ្យដឹងថាកាលពីប៉ុន្មានថ្ងៃមុននេះនាង បានទទួលដំណឹងនៃការធ្លាក់ខ្លួនឈឺរបស់លោកគ្រូ ប្រាក់ សារួន តាមរយៈការផ្តល់ព័ត៌មានពីក្រុមគ្រួសារ របស់គាត់។បន្ទាប់ពីទទួលបានដំណឹងបែប នេះភ្លាមៗនោះនាងក៏មានអារម្មណ៍ស្លុតចិត្តខ្លាំងដោយថាលោកគ្រូ ប្រាក់ សារួន គឺបុគ្គលរៀមច្បងចាស់ទុំមួយរូប ដែលមានសមត្ថភាពសិល្បៈ និងមានចរឹកឮពារស្លុតបូត គួរឲ្យគោរពខ្លាំង។

តារាស្រីរូបនេះបានបញ្ជាក់ទៀតថាគ្រាដែលទទួលបានព័ត៌មានខាងលើនេះ នាងក៏បានធ្វើការ Live វីដេអូនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដើម្បីធ្វើការអំពាវនាវស្វែងរកការជួយឧបត្ថម្ភថវិកាពីសប្បុរស ជនក្នុងជួយសម្រួលដល់ការធ្វើដំណើរ ចេញទៅព្យាបាលជំងឺឯប្រទេសថៃ ដែលដំបូងឡើងនឹងស្មានតែត ម្រូវឲ្យ ធ្វើមានការវះកាត់ព្យាបាលជំងឺគ្រួសក្នុងប្រម៉ាត់ និងរលាកថ្លើម។

ប៉ុន្តែក្រោយពេលដែលទៅដល់ទីនោះ ពិនិត្យឃើញថាជំងឺរបស់លោក គ្រូ ប្រាក់ សារួន មិនមានអ្វីគួរឲ្យបារម្ភឬតម្រូវលើការវះកាត់នោះទេ ពោលគឺអាច ព្យាបាលបានតាមរយៈការលេបថ្នាំ។

កញ្ញា ពេជ្រ ចរណៃ បាននិយាយបន្តថាទន្ទឹមគ្នាដែលនាងទទួលបានដំណឹងអំពីស្ថានភាពរបស់លោកគ្រូ ប្រាក់ សារួន ដូច្នេះគឺមានអារម្មណ៍សប្បាយចិត្តឡើងវិញ។

ម្យ៉ាងទៀតនាងក៏អរគុណចំពោះទឹកចិត្តសប្បុរសជនមួយ ចំនួនដែលបានចូលរួមផ្ញើសារសួរនាំពីស្ថានភាពជំងឺនិង ខ្លះទៀតថែមទាំងបរិច្ចាគថវិការផ្ទាល់ខ្លួន ដើម្បីជួយ សម្រួលការព្យាបាលជំងឺរបស់លោកគ្រូ ប្រាក់ សារួន ផងដែរ។

សូមបញ្ជាក់ថាតារាជើងចាស់លោកគ្រូ ប្រាក់ សារួន កន្លងមកមានទស្សនិកជនជាច្រើនបានស្គាល់ និងគាំទ្រតាមរយៈការបង្ហាញវត្តមាន សម្តែងខ្សែភាពយន្តរបស់ខ្មែរមួយចំនួនដោយក្នុងនោះលោកគ្រូ ប្រាក់ សារួន ក៏ធ្លាប់ជាតួអង្គសម្តែងដ៏សំខាន់នៅក្នុងខ្សែភាពយន្តបុរាណខ្មែរគឺរឿង ហ្លួងព្រះស្តេចកន ទៀតផង៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ចរណៃ