រុស្សី៖ សត្វឆ្មារោម.ស ២ក្បាល បាននឹងកំពុងតែធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន ចាប់ចិត្តស្រលាញ់ ខ្នាញ់ជាខ្លាំង រហូតត្រូវបានគេចាត់ទុកវាថា ជាឆ្មាដ៏ស្រស់ស្អាតបំផុតលើពិភពលោក ដោយសារតែ ពួកវាមានកែវភ្នែក២ពណ៌ដ៏ភ្លឺថ្លា ដ៏កម្រនឹងមានបំផុត។

ឆ្មាភ្លោះ Iriss និង Abyss

Iriss និង Abyss គឺជាឆ្មាភ្លោះ (ញី) ដែលមានរោមសក្បុស និងគួរឲ្យស្រលាញ់។ អ្វីដែលរឹតតែធ្វើឲ្យពួកវា ក្លាយជាទីចាប់អារម្មណ៍ពីមនុស្សទូទៅនោះ គឺភ្នែករបស់ពួកវាតែម្តង។ ជាក់ស្តែង Iriss និង Abyss កើតមកនាំមកនូវភ្នែក២ពណ៌យ៉ាងស្រស់ស្អាត ខណៈដែលភ្នែកម្ខាងរបស់វាគឺ ពណ៌លឿង និងម្ខាងទៀតគឺ ពណ៌ខៀវ។

លោក Pavel Dyagilev ដែលជាម្ចាស់ឆ្មាទាំងពីរក្បាលនេះ បាននិយាយថា ពួកវាមិនមែនជាពូជឆ្មាដែលមានភ្នែក២ពណ៌បែបនេះនោះទេ។ ប៉ុន្តែនេះគឺជាធម្មជាតិ ដ៏អស្ចារ្យដែលបានបង្កើតពួកវា បានមកយ៉ាងស្រស់ស្អាតបែបនេះ។ វាប្រៀបបីដូចជាសំណាងមួយ ក្នុងមួយលានសំណាងសម្រាប់ពួកយើងហើយ។

ឆ្មាភ្លោះ Iriss និង Abyss

លោក Dyagilev បាននិយាយទៀតថា លោកពិតជារីករាយនៅពេលដែលឃើញរូបថតជាច្រើនសន្លឹក នៃឆ្មាជាទីស្រលាញ់លោក ត្រូវបានគេយកទៅបង្ហោះចែកចាយ ដោយទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកលេងបណ្តាញសង្គមជាច្រើន។

ក្រោយមកលោកក៏មានគំនិតមួយថា នឹងបង្កើតជាគណនីសង្គមអ៊ីនស្តាក្រាមមួយ ដើម្បីចែកចាយរូបភាពស្អាតៗរបស់ពួកវាជាបន្ត រហូតមកទល់ពេលបច្ចុប្បន្ននេះតែម្តង។

ឆ្មាភ្លោះ Iriss និង Abyss

លោក Dyagiley បន្តថា ឆ្មារបស់លោកមានអាយុ៣ឆ្នាំហើយ ហើយបើនិយាយពីបុគ្គលិកលក្ខណៈពួកវាវិញ គឺខុសគ្នាឆ្ងាយតែម្តង។ ព្រោះជាក់ស្តែង បើសម្រាប់ Iriss គឺវាស្លូត និងស្រួលលេងជាមួយ។ ចំណែកឯ Abyss វិញ គឺកំពូលង៉ូវៗ ម៉េវៗ មិនចាញ់តារាចម្រៀង ហើយមួយវិញទៀតនោះ រាងរឹកបន្តិច ព្រោះវាចង់លេងជាមួយយើង តែពេលវាចង់ ឬពេលវាអារម្មណ៍ល្អតែប៉ុណ្ណោះ។

ប៉ុន្តែទោះជាយ៉ាងណាក្តី ពួកវានៅតែគួរឲ្យស្រលាញ់ ហើយមើលទៅចូលចិត្តឲ្យគេថតវា យកទៅបង្ហោះណាស់ រហូតគេដាក់ងារឲ្យថាជាតារា IG (ឬតារាអ៊ីនស្តាក្រាម) ថែមទៀតផង។

ឆ្មាភ្លោះ Iriss និង Abyss

គួរឲ្យដឹងផងដែរថា ឆ្មាដ៏គួរឲ្យស្រលាញ់ Iriss និង Abyss ធ្លាប់ទទួលបានការចាប់អារម្មណ៍ខ្លាំង តាំងពីកំឡុងឆ្នាំ២០១៦ មកម៉្លេះ ខណៈទើបតែពេលនេះ វត្តមានរបស់ពួកវាត្រូវបានសាយភាយជាថ្មី ក្រោយមានការចែកចាយរូបភាពថ្មីៗ ស្អាតៗ និងគួរឲ្យស្រលាញ់ជាច្រើននៅលើបណ្តាញសង្គម៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

ឆ្មាភ្លោះ Iriss និង Abyss
ឆ្មាភ្លោះ Iriss និង Abyss
ឆ្មាភ្លោះ Iriss និង Abyss
ឆ្មាភ្លោះ Iriss និង Abyss
លោក Pavel Dyagilev និងឆ្មារបស់លោក
លោក Pavel Dyagilev និងឆ្មារបស់លោក
លោក Pavel Dyagilev និងឆ្មារបស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]