អង់គ្លេស៖ អ្នកទាំងអស់គ្នាប្រហែលជាបានដឹងនូវដំណឹងដែលលោក Jose Mourinho ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹករបស់ក្លឹប Manchester United ហើយ។

គួររម្លឹកថា លោក Mourinho បានជួយ Man Utd ឲ្យឈ្នះពានធំៗចំនួនដូចជា
ពាន Community Shield, ពានLeague Cup និង ពាន UEFA Europa League ។ 

លោក Mourinho

យ៉ាងណាមិញ រដូវកាលថ្មី​ ២០១៨ នៃលីគកំពូលបាល់ទាត់អង់គ្លេស (Premier League ) គេឃើញថាក្រុមបិសាចក្រហមហាក់ដូចជាធ្លាក់ទម្រង់លេងជាខ្លាំង។ 

រហូតដល់ប្រកួតចុងក្រោយ Man Utd បានបរាជ័យក្រោមដៃ ក្រុមហង្សក្រហម Liverpool យ៉ាងចាស់ដៃក្នុងលទ្ធផលដល់ទៅ ១-៣ នៅក្នុងទឹកដី Anfield ។ ហេតុការណ៍នេះបានធ្វើឲ្យអ្នកគាំទ្រក្រុម Man Utd ខឹងសម្បាយ៉ាងខ្លាំង។ រំលងបានត្រឹមតែ២ថ្ងៃបន្ទាប់ពីការប្រកួត ក្រុមមែនញ៉ូក៏សម្រេចបណ្តេញលោក Mourinho ចេញពីតំណែងតែម្តង។ 

ជាក់ស្តែង ទោះបីលោក Mourinho ចាកចេញមែនពិត តែក្រុម Man Utd នៅសល់ភារៈកិច្ចចុងក្រោយមួយទៀតដែលត្រូវធ្វើពោលគឺទឹកប្រាក់ប្រមាណ ៦៧៩,០០០ដុល្លារ ដែល Man Utd ត្រូវចំណាយក្នុងការទូទាត់ឲ្យថ្លៃអូតែល The Lowry ឱ្យលោក Mourinho។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលដែលលោក Mourinho មកធ្វើជាគ្រូបង្វឹករបស់
ក្រុមបិសាចក្រហមនេះ គាត់មិនបានចំណាយប្រាក់ទិញផ្ទះ ឬអាផាតមេនអ្វីឡើយ។ ប៉ុន្តែអតីតគ្រូបង្វឹកវ័យ ៥៥ឆ្នំារូបនេះ បានសម្រេចចិត្តស្នាក់នៅក្នុងអូតែលខាងលើ អស់រយៈពេល ៨៩៥ថ្ងៃ។ ហើយបន្ទប់ដែលលោក Mourinho ស្នាក់នៅមានតម្លៃដល់ទៅ ៧៥៨ដុល្លារ ក្នុងមួយយប់៕

អូតែល The Lowry
អូតែល The Lowry
លោក Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]