ភ្នំពេញ៖ សព្វថ្ងៃផលិតកម្មចម្រៀងដូចជាផលិតកម្មរស្មីហង្សមាស ផលិតកម្មសាន់ដេ និងផលិតកម្មថោន គឺជាផលិតកម្មល្បីៗ និងធំជាងគេនៅក្នុងប្រទេស ហើយក៏ជាកន្លែងដែលមនុស្សមួយចំនួន ប៉ងប្រាថ្នាចង់ជ្រក ដើម្បីចាប់អាជីពជាតារាចម្រៀងផងដែរ។

យ៉ាងណាមិញ សម្រាប់បីផលិតកម្ម ធំៗនោះ បើទោះជាកន្លែងដែលតារាជាច្រើន ចង់ជ្រកក៏ពិតមែន ក៏ប៉ុន្តែក៏មានតារាខ្លះ បានសុខចិត្តចាកចេញ ដោយគ្មានស្រណោះពីទ្រនំទាំងនោះ ទាំងដែលពួកគេមានវាសនា អាចនៅទីនោះទៅហើយ។

តួយ៉ាង ខាងក្រោមនេះ គឺជាតារាចម្រៀងល្បីៗមួយចំនួនដែល ផ្លាស់ប្តូរទ្រនំរបស់ខ្លួនពីផលិតកម្មមួយទៅផលិតកម្មមួយទៀត សម្រាប់ឆ្នាំ២០១៨នេះ។ ឯចំណែក តារាមួយខ្លះទៀត ពួកគេបែរជាចាកចេញពីផលិតកម្មទៅធ្វើជា តារាចម្រៀងឯករាជ្យទៅវិញ៕

តោះកុំឲ្យខាតពេល តាមដានខាងក្រោម៖

១. អាន គុណកូឡា

ចំពោះតារាចម្រៀងរូបនេះ លោកបានសាងភាពល្បីល្បាញជាច្រើនឆ្នាំមកហើយ ហើយផលិតកម្មដែលធ្វើឲ្យលោកមានឈ្មោះល្បីគឺជាផលិតកម្ម M ផងដែរ។ ក៏ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុននេះ លោក កូឡា បានសម្រេចចិត្តចាកចេញពីផលិតកម្ម M មកជ្រកក្នុងផលិតកម្ម សាន់ដេវិញ។ បន្ទាប់មក មិនយូរប៉ុន្មាន ស្រាប់តែនៅខែកុម្ភៈ ក្នុងឆ្នាំនេះ លោកបែរជាសម្រេចចិត្តត្រលប់មកផលិតកម្ម M វិញ ដែលជាទ្រនំចាស់របស់លោក។ 

អាន គុណកូឡា

២. ជី ដេវីត

តារាចម្រៀងរាងខ្ពស់ស្រឡះរូបនេះ បានប្រឡូកក្នុងសិល្បៈដំបូងក្នុងផលិតកម្ម រស្មីហង្សមាស ដែលជាទ្រនំទីមួយ របស់លោកផងដែរ។ រយៈពេលប៉ុន្មានឆ្នាំដែលលោក ដេវីត នៅក្នុងផលិតកម្មនោះ លោកបានសាងស្នាដៃជាច្រើន ជាមួយបទចម្រៀងល្បីៗដូចជាបទ “ញីកែងជើង” ជាដើម។ ក៏ប៉ុន្តែស្រាប់តែពាក់កណ្តាលឆ្នាំ២០១៨នេះ លោក ជី ដេវីត បែរជាប្រកាសដើរចេញពីផលិតកម្មរស្មីហង្សមាស ដោយគ្មានស្តាយស្រណោះទៅវិញ។ 

ជី ដេវីត

៣. ម៉ានិត

ដំបូងឡើយ លោក ម៉ានិត គឺជាតារាចម្រៀង Original Song ម្នាក់ ដែលលោកតែងតែបញ្ចេញបទចម្រៀងរបស់ខ្លួន នៅលើបណ្តាញសង្គមជានិច្ច។ យ៉ាងណាមិញ ដោយសារតែឃើញពីសមត្ថភាព និងប្រជាប្រិយភាពរបស់ ម៉ានិត លោកក៏ត្រូវបានផលិតកម្ម Phleng Record អញ្ជើញធ្វើជាតារាចម្រៀងកុងត្រាជាផ្លូវការ។ អស់រយៈពេលជាច្រើនឆ្នាំ ជ្រកក្រោមផលិតកម្មនោះ ក្រោយពីផុតកុងត្រា ម៉ានិត ក៏បានដាក់ពាក្យលាឈប់នៅខែមិនា ក្នុងឆ្នាំ២០១៨នេះ ហើយមកធ្វើជាតារាចម្រៀង ឯករាជ្យ និងប្រឹងប្រែធ្វើការងារនិពន្ធសៀវភៅរបស់លោក។ 

ម៉ានិត

៤. នីកូ

ចំពោះតារាចម្រៀងរូបសង្ហាម្នាក់នេះ ហាក់ខុសពីតារាចម្រៀងបីរូបខាងលើ ព្រោះថាលោក គឺជាតារាចម្រៀងដែលផ្លាស់ប្តូរទ្រនំច្រើនជាងគេ។ ដំបូងឡើយ នីកូ សាងកេរ្តិ៍ឈ្មោះជាតារាចម្រៀង នៅក្នុងផលិតកម្ម M ជាមួយបទចម្រៀងពីរោះៗជាច្រើន។ ក្រោយមក លោកក៏សម្រេចចិត្តផ្លាស់ប្តូរទ្រនំដោយគ្មានស្តាយស្រណោះពីផលិតកម្ម M ទៅផលិតកម្មសាន់ដេវិញ។ 

មិនទាន់បានប៉ុន្មានផង តារាចម្រៀងមុខកូនកាត់រូបនេះ ក៏សម្រេចចិត្តចាកចេញពីផលិតកម្មសាន់ដេ តែបែរជាមកធ្វើជាតារាចម្រៀងឯករាជ្យ។ លុះចុងក្រោយ នៅដើមឆ្នាំ២០១៨នេះ លោក នីកូ ធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់ នៅពេលដែលឃើញលោក បង្ហាញវត្តមានជាតារាចម្រៀងផ្លូវការ នៅក្នុងផលិកម្មដ៏ល្បីឈ្មោះ គឺផលិតកម្មរស្មីហង្សមាស៕ 

នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ុង ម៉ានិត