ភ្នំពេញ៖ Tan Chong Motor (Cambodia) Pty., Ltd. (“TCMC”) ដែលជាក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd. (“TCMC”) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Nissan និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Tan Chong Motor Holdings Bhd (ម៉ាឡេស៊ី) នឹងដាក់លក់ជាផ្លូវការនូវរថយន្តថ្មីសន្លាងម៉ាក Nissan TERRA នៅក្នុងកម្មវិធីដែលនឹងរៀបចំឡើងនៅក្នុងខែធ្នូខាងមុខនេះ។ 

រថយន្តថ្មីសន្លាងម៉ាក NISSAN TERRA

១) មិនមែនជារថយន្តស្ប៉តធម្មតា៖ អ្នកទាំងអស់គ្នាប្រហែលធ្លាប់បានឃើញរថយន្តស្ប៉តជាច្រើនប្រភេទខុសៗគ្នានៅលើដងផ្លូវ ដែលមួយចំនួនគឺជារថយន្តសម្រាប់ការបើកបរផ្លូវឆ្ងាយ ហើយមួយចំនួនទៀតជាប្រភេទរថយន្តស្ប៉តធុនកណ្ដាល ដែលសំពីងសំពោងជាង និងធុនធ្ងន់ជាង។ ក្នុងចំណោមប្រភេទរថយន្តទាំងនោះ យើងបានដឹងថា ក្រុមហ៊ុនផលិតរថយន្តភាគច្រើនកំពុងធ្វើខិតខំកែច្នៃម៉ូតទំនើបៗ ដើម្បីធ្វើឱ្យរថយន្តរបស់ខ្លួនមានគុណភាពខ្ពស់ជាងរថយន្តដទៃ តែសម្រាប់រថយន្ត Nissan គឺយើងអនុវត្តរបៀបផ្សេងពីនេះ។

ម៉ាករថយន្តដែលផលិតនៅប្រទេសជប៉ុននេះបង្កើតនូវរចនាបទដែលមានប្រយោជន៍ទាំងសម្រាប់ការបើកបរនៅផ្លូវពិបាក និងផ្លូវធម្មតា។ របាំងខាងមុខរថយន្តរចនាជា “រាងអក្សរ V” ដ៏ពិសេសផ្ដល់នូវរូបរាងដ៏ស្រស់ស្អាតពីខាងមុខ និងចង្កៀងខាងមុខ LED “រាងកោងពិសេស” ជាមួយនឹងរូបរាងគែមស្រួចដ៏អស្ចារ្យ។ មិនត្រឹមតែប៉ុណ្ណោះ គែមដំបូលដ៏រលើបរលោងបញ្ចេញរូបរាងចាប់ពីគែមទ្វារខាងមុខរហូតដល់ផ្នែកខាងក្រោយ ដែលអំពូលខាងក្រោយកាន់តែធ្វើឱ្យមានភាពទាក់ទាញ។ ទោះបី យ៉ាន់កង់អាលុយមីញ៉ូមទំហំ 18 អ៊ិញ ក៏បន្ថែមភាពទាក់ទាញនៅពេលធ្វើដំណើរនៅលើដងផ្លូវផងដែរ។ 

រថយន្តថ្មីសន្លាងម៉ាក NISSAN TERRA

២) ភាពបត់បែនគ្មានដែនកំណត់៖ នៅពេលបើកបរអស់ល្បឿនរថយន្ត Terra បង្ហាញនូវសក្ដានុពលពេញទំហឹង។ ប្រព័ន្ធ 2.5L inline 4-cylinder DOHC Variable Turbocharger (VGS) with Intercooler, 7-speed Automatic Transmission with Manual Mode ផ្ដល់នូវល្បឿន និងគុណភាពបើកបរយ៉ាងអស្ចារ្យជាងគេនៅក្នុងប្រភេទរថយន្តដូចគ្នា។ ម៉ាស៊ីននៅតែបញ្ចេញថាមពលយ៉ាងពេញលេញទោះបីអ្នកកំពុងបើកបរនៅលើផ្លូវលាត ឬផ្លូវដីរដិបរដុប ដោយសារតែកម្លាំងម៉ាស៊ីន 190 សេស និងកម្លាំងរមូល 450 Nm ដូច្នេះលោកអ្នក “អាចធ្វើដំណើរទៅទីណាក៏បាន”

រថយន្តថ្មីសន្លាងម៉ាក NISSAN TERRA

៣) ប្រព័ន្ធបូមជ្រាយ និងប្រព័ន្ធចាក់សោ 4WD-DIFF៖ អ្នកមិនខកចិត្តឡើយជាមួយនឹងសាក់ស៊ីប្រអប់ស៊ុមពេញលេញបត់បែនដ៏រឹងមាំរបស់រថយន្ត Terra ប្រព័ន្ធបូមខាងក្រោមមានរ៉ឺស័រប្រាំ និងភ្លៅកង់ខាងក្រោយដំណើរការរួមគ្នា ដើម្បីធានាថារថយន្តបញ្ចេញកម្លាំង ភាពរឹងមាំ ផ្ដល់នូវភាពងាយស្រួល និងផាសុកភាពនៅក្នុងការបើកបរ។

ចំណុចដែលធ្វើឱ្យរថយន្ត Terra មានលក្ខណៈពិសេសជាងរថយន្តរបស់ដៃគូប្រកួតប្រជែងរបស់ខ្លួនគឺដោយសាររថយន្តប្រភេទនេះ ជារថយន្តស្ប៉តទំហំមធ្យមបំពាក់ដោយប្រព័ន្ធហ្រ្វាំងគ្រប់គ្រងការរអិលទប់ដោយកង់ទាំង 4 (ABLS) និងប្រព័ន្ធប៉ុងក្រោយប្រទាក់ជាប់ដោយអេឡិចត្រូនិក (ELRD) និងដំណើរការនៅពេលចុចលើប៊ូតុង ដែលផ្ដល់ចំណុចពិសេសសម្រាប់ការបើកបរលើផ្លូវលំបាក ដោយផ្ដល់ថាមពលទៅកង់ក្រោយទាំងពីរស្មើគ្នា ដើម្បីពង្រឹងការចាប់ហ្វ្រាំង និងបន្តដំណើរឆ្ពោះទៅមុខ ចំណែកប្រព័ន្ធជំនួយពេលឡើងចំណោត (HSA) ជួយការពាររថយន្តពីការរអិលថយក្រោយពីរ-បីវិនាទី ដែលផ្ដល់ពេលវេលាគ្រប់គ្រាន់ល្មមសម្រាប់អ្នកប្ដូរជើងពីឈ្នាន់ហ្រ្វាំងមកហ្គ៊ែរវិញ និងប្រព័ន្ធជំនួយពេលចុះចំណោត (HDC) ជួយនៅក្នុងការគ្រប់គ្រងល្បឿននៅពេលបើកចុះចំណោត ដូច្នេះអ្នកចាំតែកាច់ចង្កូតប៉ុណ្ណោះ។ តើអស្ចារ្យទេប៉ុណ្ណឹង?

រថយន្តថ្មីសន្លាងម៉ាក NISSAN TERRA

៤) ផ្ដល់នូវផាសុកភាពយ៉ាងអស្ចារ្យសម្រាប់គ្រួសារ៖ ដោយល្អគ្មានគូប្រៀប រថយន្ត Terra អាចផ្ដល់កន្លែងអង្គុយសម្រាប់អ្នកដំណើរទាំងអស់ចំនួនប្រាំពីរនាក់ និងមានបណ្ដោយ 4,885មម និងទទឹង 1,865មម ពោលគឺរថយន្ត Terra ប្រវែងវែងជាង និងទូលាយជាងរថយន្តស្ប៉តមួយចំនួន។ ទោះបីយ៉ាងណា បញ្ហារបស់រថយន្តស្ប៉តនៅលើទីផ្សារភាគច្រើនគឺការពិបាកចូលអង្គុយនៅលើកៅអីនៅជួរទីបី ប៉ុន្តែរថយន្ត Nissan បានបង្កើតនូវដំណោះស្រាយដ៏ល្អដែលអ្នកជិះអាចចូលអង្គុយយ៉ាងងាយស្រួលបំផុត។ ដោយមាន “ប៊ូតុងបញ្ជាកៅអីអង្គុយដែលអាចកាច់បត់ និងកាច់ទម្លាក់ដោយគ្រាន់ចុចតែម្ដង” នៅប្រអប់ប្រឡោះកណ្ដាលអ្នកបើកបរ កៅអីជួរទីពីរបត់ និងកាច់ទម្លាក់ដោយស្វ័យប្រវត្តិ។ អ្នកបើកបរ និងអ្នកជិះនៅខាងមុខមានកៅអីអង្គុយខាងមុខគ្មានទំនាញ ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពស្វ័យប្រវត្តិទាំងពីរផ្នែក ចំណែកអ្នកជិះខាងក្រោយមានស្លាបខ្យល់ខាងក្រោយ និងប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពកៅអីអង្គុយខាងក្រោយដែលផ្ដល់នូវសីតុណ្ហភាពប្រកបដោយផាសុកភាពសម្រាប់អ្នកជិះនៅកន្លែងបើកបរផ្សេងទៀត។ ក្រៅពីនេះ អ្នកដំណើរជិះខាងក្រោយមានប្រព័ន្ធកម្សាន្តខាងក្រោយចំនួនពីរ (អេក្រង់ភ្ជាប់ក្បាលកៅអីទំហំ 10.25 អ៊ិញ) និងថតដាក់ដបទឹកចំនួន 14 ដែលធ្វើឱ្យការធ្វើដំណើរជាលក្ខណៈគ្រួសាររយៈពេលវែងកាន់តែប្រកបដោយផាសុកភាព។

រថយន្តថ្មីសន្លាងម៉ាក NISSAN TERRA

៥) បច្ចេកវិទ្យា INTELLIGENT MOBILITY របស់រថយន្ត NISSAN៖ ក្រៅពីរូបរាងស្រស់ស្អាត និងថាមពលដ៏អស្ចារ្យរបស់រថយន្តប្រភេទស្ប៉ត យើងចង់ទទួលបាននូវការបើកបរប្រកបដោយសុវត្ថិភាព។ ប្រព័ន្ធ Intelligent Mobility របស់រថយន្ត Nissan គឺជាលក្ខណៈដ៏អស្ចារ្យរបស់ក្រុមហ៊ុនដែលត្រូវបានរចនាឡើងដើម្បីផ្ដល់នូវសុវត្ថិភាព និងផាសុកភាពសម្រាប់ទាំងអ្នកបើកបរ និងអ្នករួមដំណើរ។ រថយន្ត Terra ផ្ដល់នូវលក្ខណៈសុវត្ថិភាពបច្ចេកវិទ្យាខ្ពស់ដែលជួយដល់អ្នកបើកបរនៅក្នុងការធ្វើដំណើរលើដងផ្លូវទាំងក្នុងក្រុង និងក្នុងព្រៃជនបទ។ 

រថយន្ត Terra មានបំពាក់ កូនសោវៃឆ្លាត (i-Key) ប៊ូតុងចុចបញ្ឆេះរថយន្ត សញ្ញាព្រមានឲ្យងាកចេញគំនូសគន្លងផ្លូវ (LDW) ប្រព័ន្ធចាប់វត្ថុកំពុងមានចលនា (MOD) និងប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញឆ្លាតវៃ (i-AVM) ដែលផ្ដល់ឱ្យអ្នកបើកបរអាចមើលរូបភាពបាន 360 ដឺក្រេជុំវិញរថយន្តដោយងាយស្រួល។ លក្ខណៈសុវត្ថិភាពរបស់យើងរួមមានពោងសុត្ថិភាព SRS ចំនួន 6 SRS (អ្នកបើកបរ អ្នករួមដំណើរ ចំហៀង និងរបាំងវាំងនន) សិនស័រចតរថយន្តក្រោយចំនួន 4 គ្រាប់ កាមេរ៉ាមើលក្រោយ ប្រព័ន្ធការពារចោរលួច ដែលមានឧបករណ៍ផ្ដល់សញ្ញា VSS មុខងារភ្លើងមុខ ប្រព័ន្ធហ្វ្រាំង ABS, ហ្វ្រាំងបែងចែកកម្លាំងអេឡិចត្រូនិក (EBD) ប្រព័ន្ធជំនួយហ្រ្វាំង (BA) ការគ្រប់គ្រងរថយន្ដបែបឌីណាមិក (VDC) ប្រព័ន្ធសោសុវត្ថិភាពកុមារ និងតួរថយន្តដ៏រឹងមាំ។

សម្រាប់ព័ត៌មានបន្ថែម សូមអតិថិជនអញ្ជើញមកកាន់សូរូមតាំងរថយន្ត Nissan និងសូមអញ្ជើញចុះឈ្មោះចូលរួមកម្មវិធីសម្ពោធរថយន្តថ្មីសន្លាងម៉ាក NISSAN TERRA។ រាល់ការកក់រថយន្តថ្មីដែលធ្វើឡើងសូមមកទីតាំងរថយន្ត Nissan នៅមុនកម្មវិធីសម្ពោធនឹងទទួលបានកម្មវិធីប្រូម៉ូសិនពិសេស ហើយមានពណ៌ជាច្រើនប្រភេទសម្រាប់ជ្រើសរើស ដូចជាពណ៌ត្នោត ពណ៌ទឹកប្រាក់ ពណ៌ទឹកមាស ពណ៌ក្រហម ពណ៌ខ្មៅ ពណ៌ខ្មៅ ពណ៌ទឹកប៊ិច ពណ៌ប្រាក់ និងពណ៌ស៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]