ម៉ាឡេស៊ី៖ ក្មេងប្រុសម៉ាឡេស៊ីម្នាក់បានសម្រេចក្តីស្រមៃរបស់ខ្លូន ទិញហ្គេម PlayStation 4 ដោយប្រើប្រាស់លុយពីការរកស៊ីខ្នាតតូចរបស់ខ្លួន កំពុងល្បីកក្រើកពេញបណ្តាញសង្គម Twitter។

អាអូនតូច Irfan

អាអូនតូច Irfan អាយុ ១២ ឆ្នាំ ចេះគំនិតរកស៊ីតាំងពីក្មេង ដោយជួលសៀវភៅរូបថ្លុកឱ្យមិត្តរបស់គេ។ បន្ទាប់ពីរកស៊ីជាមួយមិត្តរបស់គេបានមួយឆ្នាំ Irfan អាចរកចំណូលបានរហូតដល់ ៦០០ រីងហ្គីត (១៤៤ ដុល្លារ)។

ដោយសារនៅម៉ាឡេស៊ីតម្លៃ PlayStation 4 ថ្លៃ ៣២២ ដុល្លារ ទើបប៉ាម៉ាក់ Irfan បន្ថែមលុយឱ្យគ្រប់ដើម្បីទិញហ្គេមនេះឱ្យកូន។

ក្រោយមក បងស្រីរបស់អាអូនតូច ក៏បានចែករំលែករឿងនេះនៅក្នុងបណ្តាញសង្គម Twitter មនុស្សម្នាច្រើនកុះករស្ងើចសរសើរនឹង Irfan ជាខ្លាំង ហើយរឿងនេះល្បីដល់ថ្នាក់ចុះកាសែតនៅប្រទេសម៉ាឡេស៊ីទៀតផង។

អ្នកខ្លះបាននិយាយថា «ខ្ញុំត្រូវការតាំងចិត្តបែបនេះដើម្បីសន្យំលុយ»។ 

រីឯអ្នកខ្លះទៀតបាននិយាយថា «ប៉ាម៉ាក់របស់ក្មេងនេះពិតជាពូកែមែន ចេះបង្រៀនកូនឱ្យយល់ដឹងពីការគ្រប់គ្រងលុយតាំងពីក្មេង»៕  

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កាសែតម៉ាឡេស៊ីចុះផ្សាយពី Irfan
លុយរកបានពីការរកស៊ីរបស់ Irfan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]